លោក ណាវ៉ាត់ ដែលជាបុគ្គលដ៏ល្បីឈ្មោះហើយ ត្រូវបានប្រជាជនថៃ និងកម្ពុជា ទទួលស្គាល់ថា ជាអ្នកគ្រប់គ្រង កម្មវិធីMiss Grand ផងនោះ បានសម្រេចចិត្តផ្ទេរតំណែងរៀបចំអោយ ទៅនារីកំពូលសម្រស់ ម្ចាស់មកុដឆ្នាំ២០១៩ នាងកូកូ។ នេះជាការសាងភាព ចាប់អារម្មណ៍មួយនៅក្នុងសង្គមថៃ ដែលគេតាមដានវិស័យបវរកញ្ញា។
លោក ណាវ៉ាត់ បានអះអាងថា បវរកញ្ញា កូកូ នាងបានយល់ជ្រាបពីរបៀបរៀបចំការប្រឡងមួយនេះ ច្បាសឭលាស់ហើយ បន្ទាប់ពីខំព្យាយាម សង្កេត និងរៀនសូត្របានច្រើនលើក។ នាងមាននិស្ស័យយល់ពីការងារមួយនេះ ទើបលោកសម្រេចចិត្តលើកតំណែង មួយនេះ អោយមានមើលថែម្តង ។ លោករំពឹងថា ពន្លកអ្នកគ្រប់គ្រងមួយនេះពិតជាមិនធ្វើអោយគេខកបំណងនោះឡើយ។
នាងកូកូ ក្រៅពីជាប់បានមកុដ ឯកក្នុងស្រុក នាងក៍ចូលដល់Top 5 Miss Grand International 2019 ផងដែរ។ ចុងក្រោយទទួលបានចំណាត់ថ្នាក់លេខ៣ ដែលសមត្ថភាពរបស់នាង ពិតជាខ្លាំង ខណៈពេលនោះម្ចាស់មកុដ បានទៅលើ ប្រទេស វេណេហ្សូអេឡា ។ ស្រីស្អាតរូបនេះក៍ធ្លាប់មកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជាផងដែរ កាលពីប៉ុន្មានឆ្នាំមុន។