តារាសម្តែង សួង សុខារ៉ានីត បានចេញមុខប្រកាសថាខ្លួន មានវិជ្ជមានកូវីដ១៩ហើយដោយ កំពុងផ្តាច់ខ្លួន សម្រាកព្យាបាលនៅក្នុងផ្ទះមួយ ដៃដោយឡែក មិននៅឡូកឡំគ្នា។ សុខារ៉ានីត បានចេញមុខផ្តាំរឿងជាច្រើន ដល់មហាជន អោយប្រយ័ត្ន ហើយបើមានកើតហើយ កុំដើរផ្តេសផ្តាស។
សុខារ៉ានីត បានចេញមុខ Live video និយាយទាំងមុខស្លេកថា នាងកំពុងមានវិជ្ជមានកូវីដ ហើយ និងមិននឹកស្មានថាបែបនេះ។ គួរកុំមើលស្រាល ហើយត្រូវចូលរួមការពារ អោយបាន។ កុំគិតថាមិនអី តែត្រូវជៀសវាង។ លើសពីនេះ កូវីដផ្សេង ផ្តាសសាយផ្សេង ។ បងប្អូនត្រូវដឹង ប្រភេទថ្នាំព្យាបាល មេរោគ បែបអូមីក្រុងនេះ ថ្លៃគួរសម ហើយពិបាកលេប។ ដូចនេះគ្មានអ្វីក្រៅពី ជួយគ្នាទប់ស្កាត់។ នាងហត់និងពិបាកដកដង្ហើមពេលនេះ។ ប្រសិនបើដឹងថា អាការៈមិនស្រួល ដូចមានរោគសញ្ញា គួរនៅឆ្ងាយៗពីគ្រួសារ ការពារមើលមិនឃើញ។
បញ្ហាកូវីដ១៩ បានផ្ទុះបន្តបន្ទាប់ មួយរយៈនេះ នៅក្នុងប្រទេសកម្ពុជា ហើយប្រជាជន ដែលសង្ស័យ បានសម្រុកធ្វើតេស្តជាបន្តបន្ទាប់ ពិសេសនៅពេទ្យរូហ្សុី។ ដូចនេះស្ថិតក្នុងស្ថានការ ចង់រើឡើងវិញនេះ ត្រូវរក្សាគម្លាត មានអនាម័យ និង ប្រុងប្រយ័ត្នខ្ពស់ ហើយ ជៀសវាងជុំគ្នា ប្រមូលផ្តុំច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here