ក្រោយទម្លាក់ មកុដចេញពី តួឯក សេង រដ្ឋា បានសម្ងំមិនអើពើអ្វីទាំងអស់ ក្នុងពេលដែលតំណែងនាង គ្រងដោយ នារីសម្រស់ថ្មី។ សេង រដ្ឋា រមែងត្រូវបាន អ្នកគាំទ្រ សម្លឹងថា អាចនឹងមានឱកាស គ្រងនូវមកុដផ្សេងទៀត គ្រាន់តែបន្ថែមដោយការខិតខំជាថ្មី។ ចុងក្រោយនេះ មានការធ្លាយតម្រុយថា សេង រដ្ឋា ដ៍មានសម្រស់នេះ សម្រេចវិលវិញហើយ គឺដាក់ពាក្យប្រកួត បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២២។
អាចជាការពិតមួយ ព្រោះថា ក្រោយបោះបង់ តំណែង Miss Grand Cambodia កាលពីពេល២ឆ្នាំមុន រដ្ឋា ហាក់បង្វឹកខ្លួនជាថ្មី របៀបដើរ បង្ហាញ ម៉ូដលើឆាកអោយថ្នឹកជាងមុន។ ជារឿយៗ ស្រីស្អាត រូបនេះ រមែងបង្ហោះ វិដេអូ ដែលមានការបង្ហាញស្ទីលដើរ អោយស្អាត របៀបស្តង់ដារ បវរកញ្ញា។ លើសពីនេះទៀត ក៍មានការបញ្ជាក់ពី សាមីខ្លួន ថាបើច្បាស់លាស់យល់ ពីរបៀប លក្ខខណ្ឌក្នុងការប្រកួតច្បាស់ហើយ នោះនាង សាកល្បង ក្នុងន័យដណ្តើមមកុដម្តងទៀត។
ប្រសិនបើ មានការលើកឡើង បែបនេះមែននោះ ច្បាស់ណាស់ កម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ រដូវកាលនេះ នឹងកក្រើកទាក់ទាញ ជាថ្មីទៀតហើយ។ ម្យ៉ាងក៍លេចឭថា មានអតីតបវរកញ្ញា ជើងខ្លាំង ខ្លះទៀតក៍ ប្រកាសដាក់ពាក្យ ប្រកួតប្រជែង ដូចគ្នាដែរ។ ឯសេង រដ្ឋា វិញគេនៅតាមដានមើល កម្រិតប្រើប្រាស់ភាសាអង់គ្លេស ថានាងអាចនិយាយបានកម្រិតណា ក្នុងពេលអ្នកតាមដានគិតរឿងនេះជាគោល។