ពិធីការិនីនាង ជីមមី និងគូស្នេហ៍បានបង្កើតទំនាក់ទំនងស្នេហ៍ក្រៅឆាកជាមួយគ្នាប្រមាណ៣ឆ្នាំមកហើយ ប៉ុន្តែអ្នកទាំងពីរនៅមិនទាន់បានបង្ហើបពីគម្រោងរៀបការនៅពេលណាមួយនៅឡើយទេ។មួយថ្ងៃទៅមួយថ្ងៃតារាទាំងពីរកាន់តែបង្ហាញនូវភាពស្និតស្នាល និងការស្រឡាញ់កាន់តែខ្លាំងឡើងៗ ក្នុងពេលដែលសង្សារបស់ ជីមមី ក៏តែងតែលើកសសើរដល់រូបនាងជាបន្តបន្ទាប់។
ឪកាសខួបគម្រប់៣ឆ្នាំនៃចំណងស្នេហារបស់ពួកគេគូស្នេហ៍របស់ ជីមមី ក៏បានបង្ហោះសារយ៉ាងចាក់ដោតនិងផ្អែមល្ហែមទៅកាន់តារាស្រីរូបនេះថា នេះគឺជាថ្ងៃគំរប់ខួប3ឆ្នាំនៃស្នេហាយើង ពី1 ឆ្នាំទៅ 1 ឆ្នាំអូនកាន់តែស្អាតជាងមុន ញញឹមកាន់តែស្រស់ជាងមុន ហើយគួរអោយស្រលាញ់ជាងមុន ។ តែបងវិញកាន់តែចាស់ទៅចាស់ទៅ លែងស្អាតដូចមុន ព្រោះបងបានយកពេលវេលាមើលថែខ្លួនឯងទៅមើលថែអូនអស់ហើយ ។
លោកថា មិនចាំបាច់សួរបងថា បងស្រលាញ់អូនជាងមុនឬអត់ ? បងជឿថាទង្វើររបស់បងធ្វើលើអូន , ពេលវេលាដែលបងផ្តល់អោយអូន , បងសុខចិត្តលះបង់សេចក្តីសុខ និង សេរីភាពខ្លួនដើម្បីអោយប្រាកដចិត្តថាអូនមានស្នាមញញឹម និង សប្បាយចិត្ត , អូនជាមនុស្សដែលបងចង់ឃើញមុនគេដំបូងពេលបងបើកភ្នែកឡើង ហើយគឺជាមនុស្សចុងក្រោយដែលបងចង់ឃើញមុនពេលដែលបងបិទភ្នែក ។
លោកបញ្ជាក់ថា ពេលវេលាលឿនខ្លាំងណាស់បីឆ្នាំកន្លងផុតបាត់ , តែបងនឹងមានគោលដៅមួយគឺចង់ធ្វើអោយសុបិនរបស់អូនក្លាយជាការពិតទាំងអស់ ។ ហើយបងមិនដឹងថាបងមានសមត្ថភាពធ្វើឲ្យបានប៉ុណ្ណាទេដឹងត្រឹមតែតែចិត្តដាក់កាយដើម្បីថែរក្សាមនុស្សស្រីម្នាក់នេះឱ្យនៅជាមួយបងជារៀងរហូត ។
Happy Anniversary Babe! I Love You!។យ៉ាងណា បើទោះបីជាពួកគេទាំងពីរមិនទាន់បានបង្ហើបពីគម្រោងចូលរោងការនៅថ្ងៃណាមួយពិតប្រាកដក៏ដោយ ប៉ុន្តែស្នេហារបស់ពួកគេមិនបានលាក់លៀមពីភ្នែកមហាជនឡើយ ក្នុងពេលដែលចំណងស្នេហ៍របស់ពួកគេក៏ទទួលការដឹងលឺពីចាស់ទុំទាំងសងខាងផងដែរ។