យោងតាមការបង្ហោះលើផេកផ្លូវការរបស់វិទ្យាល័យហ.ស បូរី១០០ខ្នង បានប្រកាសអោយដឹងថា សិស្សសាលាម្នាក់របស់វិទ្យាល័យមួយនេះ បានទទួលចំណាត់ថ្នាក់លេខ៣ ផ្នែកស្មូត្រកំណាព្យ ដែលការប្រកួតនេះគឺធ្វើឡើងទូទាំងរាជធានី និងមានការចូលរួមប្រកួតប្រជែងស្ទើរគ្រប់វិទ្យាល័យ។ កុមារា នៅ កោសល្យ ដែលទទួលបានជ័យលាភីនេះ ត្រូវបានគេចាត់ទុកថាគឺជាមុខមាត់មួយតំណាងអោយវិទ្យាល័យបូរី១០០ខ្នង ខណៈដែលជ័យជម្នះនេះ ក៏ជាការខ្នះខ្នែងយ៉ាងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំវិទ្យាល័យ និង លោកគ្រូអ្នកគ្រូ ដែលជាអ្នកដឹកនាំសម្រាប់ការប្រកួតផងដែរ។

លោក ម៉ី សុមុនី នាយករងវិទ្យាល័យ បានចាត់ទុកថានេះគឺជាធនធានមួយដ៏ល្អនៅក្នុងវិស័យកំណាព្យ ហើយការបណ្ដុះគំនិតអោយសិស្សវិទ្យាល័យបានចូលរួមក្នុងការប្រកួតប្រជែងនេះ ក៏ដើម្បីអោយកាន់តែមានអភិរក្ស និង ថែរក្សាវិស័យតែងនិពន្ធ និង ស្មូត្រកំណាព្យខ្មែរ អោយកាន់តែមានការរីកចំរើនផងដែរ។ លោកបានបង្ហោះលើផេក និង ក្នុងគ្រុបវិទ្យាល័យថា “សូមអបអរសាទរ​ យុវសិស្ស​នៅ កោសល្យ សិស្សថ្នាក់ទី៧ ដែល​បានទទួលជ័យលាភីលេខ៣ ទូទាំងរាជធានីភ្នំពេញ ក្នុងការប្រកួតស្មូតកំណាព្យ។ អបអរទិវាអំណាន នៅមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ​ នាព្រឹក​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព​លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។

សិស្ស​ថ្នាក់ទី៧ នៅ កោសល្យ ទៅប្រកួត​ស្មូតកំណាព្យ នៅ​មន្ទីរអយក សម្រាប់អបអរទិវាអំណាន ដឹកនាំដោយលោកគ្រូ គង់ ភារិន និងបានរៀបចំថត​ដោយ​ អ្នកគ្រូ អ៊ឹង ស៊ីវខេង។ សូមអរគុណលោកគ្រូអ្នកគ្រូ និង​សិស្សជ័យលាភីផ្ទាល់​ដែលបានប្រឹងប្រែង សូមជូនពរសុខភាពល្អ និងទទួលបានជោគជ័យថ្មីៗបន្តទៀត។

លោក ភោគ ផលបុណ នាយកវិទ្យាល័យធ្លាប់បានអះអាងថា នេះមិនមែនជាលើកទី១ទេ ដែលសិស្សវិទ្យាល័យបូរី១០០ខ្នង ទទួលបានផ្លែផ្កាពីការប្រកួតប្រជែង កន្លងមកក៏មានសិស្សពូកែថ្នាក់រាជធានី និង មានសិស្សប្រលងជាប់និទ្ទេសA រាប់មិនអស់ ដែលជាលើកដល់មុខមាត់សាលាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here