ប្រទេសថៃ បច្ចុប្បន្នក៍ ប្រឈមជាមួយ ការរីករាលដាល ជំងឺកូវីដ១៩ ជាបន្តបន្ទាប់ សម្រាប់ពលរដ្ឋខ្លួន មិនថា មន្ត្រីរាជការ ឬតារានោះទេ។ ថ្មីៗនេះ មានការទម្លាយថា តារាសម្តែងដ៍ល្បី ដែលខ្មែរយើងស្គាល់ថា ចម ក៍ត្រូវបានអោយដឹងថា មានផ្ទុកមេរោគមួយនេះ។ នាងបានទទូចអោយអ្នកពាក់ព័ន្ឋ ជាមួយនាង រួសរាន់ទៅធ្វើតេស្តជាបន្ទាន់។
អ្នកនាង អែនថង ប្រាស៊ុម បានប្រកាសនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមថា ខ្លួនបានឆ្លងជំងឺកូវីដ-១៩ ពីមនុស្សស្និទ្ធស្នាល។ ការប្រកាសនេះនៅថ្ងៃបន្ទាប់ពីលោក Jame Jirayu តារាសម្ដែងបានឆ្លងមុនមួយថ្ងៃ។ តែយ៉ាងណាមិញ ហ្វេនមានការសង្ស័យថា ការឆ្លងនេះគឺរាលដាលនៅអំឡុងពេលថតរឿងភាគថ្មី ឬក៏ឆ្លងចំពេលថ្ងៃកំណើតលោក Jame Jirayu ។
យ៉ាងណាមិញ នៅលើអ៊ីនស្ដាក្រាមរបស់អ្នកនាង អែនថង ប្រាស៊ុម បានសរសេរសាររៀបរាប់ថា « បន្ទាប់ អែន បានដឹងមកថា ជាអ្នកដែលស្និទ្ធស្នាលជាមួយអ្នកឆ្លងជំងឺកូវីដ-១៩ អែន បានទៅតេស្តពិនិត្យ RT-PCR លិទ្ធផលបានឱ្យដឹងថា មានឆ្លងជំងឺកូវីដ-១៩ ។ អែន បានព្យាបាល និងប្រតិបត្តិខ្លួនតាមការណែនាំរបស់គ្រូពេទ្យ។ អែន សូមជម្រាបដល់អ្នកទាំងអស់គ្នាដែលពាក់ព័ន្ធ និងសុំអភ័យទោសសម្រាប់អ្នករងការឆ្លងពី អែន អចេតនានៅពេលនោះផងដែរ»។