អ្នកនាង អោក សុម៉ារីម៉ា ដែលជាសមាជិក ត្រកូលអោកទាំង៣ បានឱកាស សាងជីវិតថ្មី លើដីអាមេរិក ក្រោយមានស្វាមីនៅទីនោះ។ ចាប់តាំងពី នៅអាមេរិក នាងបានលើកចុះឡើង ស្រុកខ្មែរ បានប៉ុន្មានលើកមកហើយ។ ប៉ុន្តែទើបតែប៉ុន្មានឆ្នាំចុង ក្រោយនេះ សុម៉ារីម៉ា ខកមកលេងស្រុក ព្រោះមមាញឹក។
យ៉ាងណាមិញ គេស្រាប់តែឃើញ បងៗនាង និងប្អូនមកទទួល សុម៉ារីម៉ា នាព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដោយភាពរំភើប។ អោក សុម៉ារីម៉ា មើលទៅពេលនេះ មានសាច់ឈាម និងធាត់បែកសាច់ច្រើនជាងមុន។ ខ្លះមើលនាងមិនចង់ស្គាល់។ ដំណើរ មកដីកំណើតលើកនេះ ហាក់បង្ហាញអារម្មណ៍រំភើបផង ស្តាយផងព្រោះ នាងមិនបានជួបម្តាយ ព្រោះតែលោកចែកឋាន។
បណ្តាអ្នកគាំទ្រ បានចូលរួមត្រេកអរ ពេលឃើញ បងប្អូនត្រកូលអោក វិលមកជួបជុំគ្នា ឡើងវិញ ដើម្បីសាងសេចក្តីសុខបន្តទៀត។ នេះជាការទន្ទឹងរង់ចាំយូរមកហើយ បន្ទាប់ពី ខំតស៊ូ នៅឃ្លាតគ្នា ដើម្បីអនាគត។ នៅមិនទាន់ដឹងថា នាងចំណាយពេលប៉ុន្មានអាទិត្យនោះទេ មកលេងស្រុកខ្មែរជើងនេះ។













