មុនបានក្លាយជា រាជនីប្រចាំខេត្ត នាងក៍បាន លះបង់ពេលវេលា ច្រើនលើកមកហើយ ។ ឥឡូវនេះ ការព្យាយាម របស់នារីក្លាហាន ពោរពេញ ដោយការតាំងចិត្តនេះ ធ្វើបានសម្រេចហើយ នាងនឹងបន្តប្រកួតលំដាប់ប្រទេសមួយទៀត ដើម្បីសម្រេចក្តីស្រម៉ៃ។
ឆ្នាំ2019 នាងមកកម្មវិធី Miss Universe Thailand ដោយមានត្រឹមតែស្បែកជេីងមួយគូរ គ្មានការឧបត្ថម្ភ គ្មានភអ្នកជួយជ្រោមជ្រែង នាងតស៊ូជាមួយក្តីស្រម៉ៃខ្លួនឯងដោយខ្លួននាងផ្ទាល់។ Top20 កាលពីឆ្នាំនោះគឺជារឿងអស្ចារ្យបំផុតសម្រាប់នាងហេីយ។
ឆ្នាំ2021 នាងបានត្រឡប់មកវិញជាមួយការអភិវឌ្ឍខ្លួនគួរអោយកត់សំគាល់ ហេីយនាងទទួលបានកំពូល15នាក់ចុងក្រោយ។
ក្នុងឆ្នាំ2022 នាងបានតាមរកមកុដផ្ទាល់ខ្លួនរបស់នាងនៃការប្រកួត Miss Grand Prachaup Khirikhan ហេីយនាងនិងបន្តការប្រកួត Miss Grand Thailand 2022 ឆាប់ៗខាងមុខនេះផងដែរ។
ការតស៊ូមិនដែលធ្វេីអោយអ្នកណាម្នាក់ឈឺចាប់ឡេីយ តែផ្តល់អោយយេីងវិញនូវភាពសមប្រកប ក្តីស្រម៉ៃ និងភាពប្រសេីរ។