ឌួង ហ្សូរីដា បានបង្ហាញនូវ អារម្មណ៍ ហាក់ភ្ញាក់ផ្អើលពេលបាន ឃើញមហាជនខ្លះ ផ្តោតលើនាង និងហ្សូណូ ក្នុងផ្លូវម្យ៉ាងជាគូស្នេហ៍។ នេះបន្ទាប់ពី អ្នកទាំង២ បានថតរូបបុរាណដូចកូនកម្លោះ ក្រមុំយ៉ាងសមសួន មើលទៅមានអន្ថន័យ។ បែបនេះហើយធ្វើអោយ មនុស្សមួយចំនួននៅតែសង្ស័យ បែបនេះបែបនោះ រហូតតែម្តង។
ហ្សូរីដា បានបង្ហោះនូវ ពាក្យពេចន៍ មួយចំនួនថា «ឱ..! លោកអ្នក Crush តួប្រុស (Zono) ទាំងឡាយ សូមកុំ
ប្រចណ្ឌ័និងខឹងនឹងតួស្រីអីណា រូបភាពទាំងនេះគ្រាន់តែជាការងារសិល្បៈនៃការតុបតែងសំលៀកបំពាក់អាពាហ៍ពិពាហ៍នាសម័យបុរាណទេ😂 ព្រោះរាល់ពេលដែលខ្ញុំផុសរូបជាមួយ Zono ដឹងតែមានអ្នកខមីន ចេញមុខប្រចណ្ទ័ហ្មង អូនអត់ដឹងអីទេ 🥰 ចប់ការងារគឺចប់ហើយណា »។
ហ្សូរីដា មានវ័យក្បែរ៤០ឆ្នាំទៅហើយ នៅមិនទាន់គិតគូរឿង យកគូគាប់នោះទេ។ កញ្ញា បានចំណាយពេលច្រើន លើការជួយជ្រោមជ្រែងគ្រួសារ អោយងើបត្រដែត តាមរយៈបង្កើតរបរលក់ អន ឡាញ និងផ្សេងៗទៀត។ បេះដូងអ្នកនាង ហ្សូរីដា ពេលនេះ មានតែ ការងារ និងអាជីវកម្ម គូស្រករជារឿងទី២។ អ្នកសិល្បៈ រមែងសរសើរថា នាងជាកូនស្រីដ៍រឹងមាំម្នាក់ មិនដែលចុះចាញ់ឧបសគ្គ ហើយងើបឈប្រយុទ្ឋ រហូតបានប្រសើរឡើងជានិច្ច។ ដូចនេះហើយ បុរសក្នុងបេះដូង ប្រហែលជា ត្រូវមានគំនិតច្បាស់លាស់ ប្រកបដោយចំណេះដឹងជាគោលទើប អាចពិចារណាបាន។