តារាចម្រៀង ឈិត សុវណ្ណបញ្ញា ដែលដាច់ចិត្ត លាឈប់ពីតារាចម្រៀង របស់ ហង្សមាស ចូលផលិតកម្មថោន ច្រើនឆ្នាំមកហើយនោះ នៅ មិនទាន់មើលឃើញថា កេរ្តី៍ឈ្មោះលាន់ឭដូចនៅកន្លែងចាស់។ ទោះជា បញ្ញា ខំទប់ចិត្តនៅ មិនដូរទីតាំងទៅណាគេ ក៍នៅតែឃើញថា ចម្រៀងរបស់នាង នៅតែមិនបានទាក់ចិត្តមហាជននៅឡើយ។
តើផលិតកម្មថោន មានយុទ្ឋវិធីបែបណា ដើម្បីជួយអោយ ប្រជាប្រិយភាពរបស់ ឈិត សុវណ្ណបញ្ញា បានប្រសើរឡើងវិញ។ ឬមួយខាងផលិតកម្មកំពុងតែ ព្យាយាមចាត់ចែងអោយ បញ្ញារើបសញ្ញាល្អឡើងវិញជាថ្មី។ ឈិត សុវណ្ណបញ្ញា ហាក់នៅជ្រុងម្ខាងពីគេឯង ច្រើនខែមកហើយ ដោយអ្នកគាំទ្រខ្លះ ស្ទើរតែភ្លេចមុខនាងម្តងៗ ថាជាតារាធ្លាប់ល្បី។ អ្នកគាំទ្រខ្លះ កំពុងតែព្រួយចិត្តចំពោះប្រជាប្រិយភាពរបស់នាង មិនដូចមុនឡើយ។
យ៉ាងណាក៍ដោយ គេរំពឹងថា សុវណ្ណបញ្ញា នៅតែមានការយកចិត្តទុកដាក់ពីផលិតកម្មថោន ហើយមិនមើលរំលង និងជួយយកចិត្តទុកដាក់ បង្ហាញបទចម្រៀងណាល្អៗ អោយនាង មិនអោយស្ងាត់ដូចកន្លងមក។លើសពីនេះ រំពឹងថា ហ្វេនៗ ជាច្រើន មិនភ្លេចនាងនិងនៅតែគាំទ្រ ដូចតារានៅហង្សមាសដដែល។