សុខ ស្រីនាង បានធ្វើអោយ មហាជនស្ងើចសរសើរតែម្តងនៅ ពេលដែលនាង ហ៊សនលេងសម្តែងជាមួយ ឱក សុគន្ធកញ្ញា ជាតួឈុត ស្រីស្រឡាញ់ស្រី ដោយបញ្ចូលអារម្មណ៍ មនោសញ្ចេតនា យ៉ាងខ្លាំង។ តាំងពីបង្ហាញឈុតឆាក នោះមកឃើញថា ស្រីនាងហាក់ឡើងប្រជាប្រិយភាពជាងមុនច្រើន។
សុខ ស្រីនាង ទោះជាធ្លាក់ខ្លួនជាស្រីមេម៉ាយជាង១០ឆ្នាំក្ដី តែរូបសម្រស់របស់នាង មិន ធ្លាក់ ចុះឬប្រែ ប្រួល ច្រើននោះទេ ពោលគឺនៅតែស្រស់ស្អាតទាំងត្រេមុខ,ដងខ្លួន ផ្ទៃមុខ និង ស សៃសក់ ហើយរក្សារបានរាង ស្វែល មិនឡើងគីឡូ ឡើយទើបថៅកែហង្សមាសផ្ដល់ ទំ នុក ចិត្ត ឲ្យនាងដោយឲ្យអតីតតារាKH និងសាន់ដេ រូប នេះ គ្រងតំ ណែងជាតួឯក២រឿងមកហើយ នោះ គឺរឿងភាគ”រាជនីយ ភូមិគ្រិះ”និងភាព យន្ដ ខ្នាតធំ”ខ្ញុំមានញាណលើស”។ប៉ុន្ដែសំណួរដែល មហា ជនលើកឡើងថាហេតុអីបានជាស្រីនាង មិនសូវត្រូវប៉ាន់ក្នុងការចាប់បានស្ពតពាណិជ្ជ កម្ម ធំៗដូចមិត្តរួមក្រុមដូចជាឱក សុគន្ធកញ្ញា,ពេជ្រ សោភា និងរ៉េត ស៊ូហ្សាណា ទៅវិញ?
សុខ ស្រីនាង ក្រោយលែងលះគ្នាជាមួយអតីតប្ដីលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ទាំង ចម្រូងចម្រាសនោះ ពេល នេះ នាងមិនទាន់បង្ហាញសញ្ញាចូលរោងការជាលើកទី២នោះទេ ខណៈដែលក្នុង ចំណោមតារា ដែលបាន ជួបរឿង ប្រេះឆាស្នេហ៍ ក្លាយជាស្រីមេម៉ាយនោះ គឺ មាន តែរូបនាងម្នាក់គត់ដែលបានលាក់បាំងស្នេហ៍ជិតឈឹង មិនដែល បណ្ដើរគូស្នេហ៍ថ្មី ជាចំ ហ ម្ដង ណាឡើយ ខណៈដែលអ្នកមេម៉ាយពេជ្រ សោភា,សុខ សោម៉ាវត្តី ,ប៉ាច គីមមួយ ,កែវ និសា ជាដើមនោះពេលនេះពួកគេមានគូស្នេហ៍ថ្មី រៀងខ្លួនអស់ទៅហើយ