ខណៈដែលមានការលើកឡើងរឿងអ្នកនាងLove Riya ធ្វើឱ្យមានការបំពុលសង្គម ពេលនេះអ្នកនាង បានចេញមុខបកស្រាយ ដោយអ្នកនាងអះអាងថាអ្នករិះគន់អ្នកនាងទាំងនោះគឺដោយសារមិនបានទស្សនាវីដេអូឡាយរបស់អ្នកដល់ចប់តែប៉ុណ្ណោះ។
ក្នុងប៉ុន្មានថ្ងៃនេះ តារាហ្វេសប៊ុកល្បីល្បាញអ្នកនាង Love Riya ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងថាបានបំភ្លៃការពិត ដោយបាននិយាយថាចោរលួចអស់លុយ30ម៉ឺនដុល្លារ ទាំងមិនបាត់មួយរៀលសោះ ព្រោះតែចង់ល្បី និង រិះគន់រឿងអ្នកនាងប្រើឡាន Roll Roy តម្លៃលានដុល្លារ តែរស់នៅផ្ទះមិនសមនឹងឡាននោះ។ ជាមួយនឹងការរិះគន់នេះ អ្នកនាងបានចេញមុខបំភ្លឺ និង ស្នើអោយអ្នករិះគន់ក្រឡេកមើលអោយគ្រប់ជ្រុងក្នយងវីដេអូ Live របស់អ្នកនាងម្ដងទៀត នៅពេលអ្នកនាងនិយាយថាបាត់លុយអស់30ម៉ឺនដុល្លារនោះ។

អ្នកនាង Love Riya និយាយថា នៅក្នុងវីដេអូដែលអ្នកនាងប្រកាសថាបាត់លុយ មិនមែនក្នុងបំផុសធ្វើអោយសង្គមមានការចលាចលដូចការរិះគន់នោះទេ តែគឺអ្នកនាងចង់និយាយបំភ័យក្រុមចោរ និង ចង់អោយចោរដែលយកបានទូរដែកអាតូចរបស់អ្នកនាងទៅ ដែលនៅក្នុងទូរដែកនោះអត់មានលុយសោះ ចូលមកតវ៉ា និងចេញមុខបង្ហាញអត្តសញ្ញាណ។ អ្នកនាងថា មហាជនភាគច្រើនមើលតែដើមវីដេអូ ដែលអ្នកនាងនិយាយថាបាត់លុយ30ម៉ឺនដុល្លារប៉ុណ្ណោះ តែនៅផ្នែកខាងចុងឃ្លីបដែលអ្នកនាងនិយាយថា នៅក្នុងទូរដែកនោះអត់មានលុយទេ និង ថាអត់បាត់អ្វីទេ ក្រោយពេលមកដល់ផ្ទះ គឺអត់មានអ្នកណាលើកមកនិយាយសោះ។ អ្នកនាងថា បើខ្លួនចង់បំពុលសង្គម ឬ ចង់ល្បី ដោយកុហកគេថាបាត់លុយដើម្បីចង់ល្បី តើនាងចាំបាច់ត្រូវឆ្លើយនៅផ្នែកខាងចុងឃ្លីបថា អត់មានបាត់អ្វី និង លក់ឡេកើតទេ នៅពេលបើកទូរដែកធំហើយមិនឃើញបាត់អីនោះ។ អ្នកនាងថា អ្នកចោទថានាងបំពុលសង្គម និង ថាអ្នកនាងកុហករឿងបាត់លុយ គឺអ្នកមិនមើលវីដេអូរបស់អ្នកនាងអោយចប់ ដោយមើលតែដើមវីដេអូ ហើយក៏ចែកចាយគ្នាដើម្បីរិះគន់តែម្ដង។

អ្នកបាននៅតែអះអាងថា បើអ្នកនាងចង់បំពុលសង្គមតើអ្នកនាងនិយាយថាមិនបាត់អ្វីទេនៅខាងចុងឃ្លីបធ្វើអី ហើយបើអ្នកនាងចង់ល្បីព្រោះតែរឿងកុហកថាបាត់លុយមែន តើចាំបាច់អីដែលអ្នកនាងឆ្លើយប្រាប់សមត្ថកិច្ចថាខ្លួនអត់បានអ្វីទេក្រៅពីទូរដែកទទេមួយ និងបានប្រាប់អ្នកគាំទ្រតាំងពីដើមថា អត់បាត់អ្វីទេ។ យ៉ាងណាអ្នកនាងបញ្ជាក់ថា អ្នករិះគន់ទំនងជាមើលមិនចប់ឃ្លីប និងអាចមកពីពេលអ្នកនាងបកស្រាយថាអត់មានបាត់អ្វីនៅក្នុងឃ្លីប គឺនិយាយមិនលម្អិត។ អ្នកនាងបន្តថា ការលើកឡើងក្នុងវីដេអូដំបូងរបស់អ្នកនាង មានគោលបំណងតែម្យ៉ាងគត់គឺចង់អោយចោរដែលលួចទូរដែកយកទៅហើយមិនមានលុយក្នុងនឹង អោយចេញតវ៉ា ស្របពេលដែលអ្នកនាងដឹងថា កាមេរ៉ាសុវត្ថិភាព ក៏ថតមិនបាន ព្រោះតែអ្នកនាងបិទប៉ារ៉ែតភ្លើង។ តែអ្នកនាងក៏បានបកស្រាយនៅក្នុងវីដេអូឃ្លីបដែរ គឺមិនមែនប្រកាសថាបាត់ហើយមិនមានការបកស្រាយនោះទេ។ ក្នុងវីដេអូ Live ក្រោយៗ អ្នកនាង ក៏បកស្រាយថាមិនបាត់អ្វីផងដែរ គឺមិនមែនទាល់តែក្រុមសមត្ថកិច្ចមកធ្វើការសាកសួរទើបអ្នកនាងសារភាពថាអត់បាត់ដូចការយល់ច្រលំឡើយ។

ជាមួយនឹងការរិះគន់ថា អ្នកនាងជិះឡានថ្លៃមិនសមនឹងផ្ទះ អ្នកនាងបញ្ជាក់ថា អ្នកនាងមិនអត់លទ្ធភាពក្នុងការទៅរស់នៅវីឡាអោយសមនឹងតម្លៃឡាននោះទេ ប៉ុន្តែគឺមកពីអ្នកនាងមិនចង់ទៅរស់នៅឆ្ងាយពីកូនចៅ និងម្យ៉ាងមកពីក្នុងផ្ទះនោះគឺមានបន្ទប់ច្រើនសម្រាប់អោយកូនចៅស្នាក់នៅ ហើយបើទៅនៅកន្លែងថ្មី កូនចៅខ្លះទៅតាមមិនកើត ទើបអ្នកនាងនៅបន្តរស់នៅផ្ទះនោះ។ អ្នកនាងថា ផ្ទះនោះជាផ្ទះកក់ក្ដៅ និងធ្វើអោយអ្នកនាងមានបាន ហើយដោយសារតែរស់នៅទីនោះ មិនធ្លាប់មានផលរមាស់ដូចចោរគាស់ផ្ទះម្ដងនោះផង ទើបអ្នកនាងមិនទៅណា។ ក្រោយហេតុការណ៍នេះ អ្នកនាងក៏មិនទាន់ច្បាស់ថាគួររើកន្លែងទៅចោលកូនចៅមួយចំនួន ឬ បន្តរស់នៅផ្ទះនោះនោះដដែរ បើទោះជាអ្នកខ្លះរិះគន់ថាអ្នកនាងរស់នៅផ្ទះមិនសមតម្លៃឡាន។ អ្នកនាងថា ទោះអ្នកមានផ្ទះតូចជាងអ្នកនាង តែអ្នកទាំងនោះ ក៏អាចទិញឡានថ្លៃជិះបានដែរ អោយតែគេស្រលាញ់ គឺមិនគួរយកមកធ្វើជាការរិះគន់ ដើម្បីជាន់ពន្លិចគ្នានោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here