កាលពីថ្ងៃពុធ របបយោធាមីយ៉ាន់ម៉ា បានលើកលែងទោស និងដោះលែងតារាល្បីៗចំនួនប្រាំមួយរូប រួមទាំងគូស្នេហ៍សម្ដែង Eaindra Kyaw Zin និង Pyay Ti Oo តារាសម្ដែង Lu Min និងតារាបង្ហាញម៉ូដ Paing Takhon ដែលត្រូវបានចាប់ខ្លួនពីបទប្រឆាំងការគ្រប់គ្រងយោធា។
ក្នុងតារាប្រុសPaing Takhon គឺជា តារា ម៉ូដែលនិង តារា សម្ដែង ដែលសកម្មខ្លាំង ក្នុង យុទ្ធនាការប្រឆាំង នឹងរដ្ឋាភិបាលយោធា ភូមាលោកបានលះបង់កម្លាំងកាយនិង កម្លាំង ចិត្ត ដើម្បី បុព្វហេតុ ជាតិដោយ មើលឃើញ ពី ការខិតខំប្រឹងប្រែង នេះសាធារណជន ទាំង ក្នុងនិង ក្រៅបានកោតសរសើរ ចំពោះ វីរភាពស្នេហាជាតិមាតុភូមិ និងជួយបួងសួង ឱ្យ រូបលោកឆាប់បានចេញពីពន្ធនាគារ ។
របបយោធាបានប្រកាសថាអ្នកទាំងបួនដែលត្រូវបានឃុំខ្លួនជិតមួយឆ្នាំនឹងត្រូវបានលើកលែងទោសឱ្យចូលរួមក្នុងកិច្ចការកសាងរដ្ឋជាមួយសិល្បៈសម្តែងរបស់ពួកគេ ។
Eaindra Kyaw Zin, Pyay Ti Oo និង Paing Takhon អាយុ 24 ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែមេសាឆ្នាំមុន ហើយ Lu Min ត្រូវបានចាប់ខ្លួនកាលពីចុងខែកុម្ភៈសម្រាប់ការចូលរួមក្នុងការតវ៉ាប្រឆាំងរបបនិងគាំទ្រចលនាមិនស្តាប់បង្គាប់ស៊ីវិលប្រឆាំងនឹងរបបនេះ។
គួររំឮកថាមនុស្សជាង 9,400 នាក់ រួមទាំងអ្នកនិពន្ធ សកម្មជន អ្នកនយោបាយ បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសកម្មជននិស្សិតនៅតែត្រូវបានចាប់ខ្លួនដោយរបបយោធា៕

LEAVE A REPLY

Please enter your comment!
Please enter your name here