កាលពីថ្ងៃទី 5 និង ទី 6 មីនាឆ្នាំ 2022 មុននេះនៅខេត្តសៀមរាប មានរៀបចំក្បួនដង្ហែរយ៉ាងកក្រើកដើម្បីសម្ភោធសម្មិទ្ធិផលមួយចំនួននៅក្នុងវត្ត ក៏ដូចជាដើម្បីអបអរពិធីតែងតាំងព្រះចៅអធិការវត្តជាព្រះរាជាគណៈកិត្តិយសដោយធ្វើឱ្យស្រទាប់មហាជនមានការចាប់អារម្មណ៍ ដោយសារតែក្បួនដង្ហែរដែលបានធ្វើឡើងនោះមានថែមទាំងសម័យ និង បុរាណ ហើយមានការចូលរួមពីពលរដ្ឋយ៉ាងកុះករ។

ពិធីនោះបានធ្វើឡើងនៅទីអារ៉ាម2កន្លែងផ្សេងតែក្បួនដង្ហែរនៅវត្ត អារញ្ញសាគ មានភាពអឹកធឹកខ្លាំង ដោយសិល្បៈទម្រង់បុរាណក៏មានការចូលរួមច្រើន។ អ្វីដែលគេកត់សម្គាល់ គឺពិធីការនៃការរៀបចំពិធីពិធីទាំងស្រុងនៅក្នុងព្រឹត្តិការណ៍នោះគឺមានភាពប្រណីត ដែលធ្វើឱ្យពិធីទាំងមូលមិនខុសពីពិធីថ្នាក់ជាតិ។ ក្រុមហ៊ុន ពោនដេគ័រ ដែលជាអ្នកទទួលខុសត្រូវក្នុងពិធីមួយនេះបានបង្ហាញនូវមោទនភាពយ៉ាងខ្លាំងដែលបានរៀបចំខណៈដែលលោក ពូក ពោន ដែលជាម្ចាស់ក្រុមហ៊ុនក៏ទទួលបានមេដាយកិត្តិយសមួយនៅក្នុងកម្មវិធីនោះក្នុងនាមជាសប្បុរសជន។

នេះជាពិធីធំដុំដែលបានធ្វ់ឡើងនៅវត្ត អារញ្ញសាគ ដោយមានមន្ត្រីសង្ឃជាន់ខ្ពស់ និងមន្ត្រីថ្នាក់ខេត្តជាច្រើនរូបចូលរួម។ ដោយឡែកនៅវត្ត មហារាជាធិបតី ហៅវត្ត ព្រិន្ទ ដែលបានធ្វើពិធីដង្ហែរក្បួននោះដូចគ្នាក៏ទទួលបាននូវការចាប់អារម្មណ៍ផងដែរ បើទោះបីជាក្បួនដង្ហែរនោះមានសភាពតូចជាង។ ក្បួនដង្ហែរទាំងនេះក៏ចាត់ទុកថាជាការអភិរក្ស និងលើកស្ទួយដល់វិស័យសាសនា និងវប្បធម៌ជាតិ ឱ្យនៅតែត្រដែតឡើងនៅលើទឹកដីខេត្តសៀមរាផងដែរ ពិសេសក្បួនសិល្បៈបុរាណទាំងឡាយដែលបានរំលេចឡើង។

LEAVE A REPLY

Please enter your comment!
Please enter your name here