អតីតតារាចម្រៀងរ៉ក់ អ្នកនាង ម៉ូលីកា និងស្វាមី ដែលជាអតីតតារាសម្ដែង គឺលោក ហុង មានុន ហៅឆានុន បានរៀបចំធ្វើពិធីចេញខែកូនស្រីយ៉ាងកាលីប កាលពីថ្ងៃទី៥ សីហា មុននេះ។ អ្វីដែលគួរកត់សម្គាល់ គឺអ្នកនាង និង ស្វាមី បានប្រសិទ្ធិនាមឈ្មោះកូនស្រីថា ”នុន ច័ន្ទម៉ូលីតា” ខណៈពេលដែលអ្នកនាង និង ស្វាមី ក៏ល្អូកល្អិនគ្នា ខុសពីពេលកន្លងទៅ។
បន្ទាប់ពីចំណាយលុយប្រមាណ១០ម៉ឺនដុល្លារ រៀបការឡើងផ្អើលមហាជន អ្នកនាង ម៉ូលីកា ដែលជាថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក បានសម្រាលកូនស្រីម្នាក់យ៉ាងស្រស់ស្អាត កាលពីថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២០។ មកទល់ពេលនេះ កូនស្រីអ្នកនាង មានអាយុ១ខែហើយ ទើបអ្នកនាង ធ្វើពិធីចេញខែ ដែលមើលទៅក៏ធំដណាស់ដែរ បើធៀបនឹងពិធីចេញខែរបស់គូស្នេហ៍មួយចំនួនក្នុងសម័យកូវីត១៩នេះ។
តារា១គូនេះមានប្រវត្តិតស៊ូកម្សត់កម្រជាមួយគ្នាជាង៣ឆ្នាំទើបរៀបការហើយពេលនេះពួកគេមានជីវភាពធូរធារណាស់ដែរ តាមរយៈការបើកហាងអស់ទឹកប្រាក់ជាង១០ម៉ឺនដុល្លា ទិញបានផ្ទះធំ រួមទាំងទិញរថយន្ដទំនើបៗជិះទៀតផង។ ភ្ញៀវកិត្តិយសដែលចូលរួមក្នុងពិធីចេញខែកូនស្រីរបស់អ្នកនាង ក៏មើលទៅសប្បាយចិត្តណាស់ដែរ នៅពេលឃើញគូស្នេហ៍មួយគូនេះ ស្រលាញ់គ្នាចាក់ទឹកមិនលិចនៅក្នុងពិធីនោះ។ មហាជនមិនតិចនាក់ទេច្រណែនម៉ូលីកា ដែលមានស្វាមីរូបសង្ហារ និងកាន់តែស្រលាញ់ថ្នាក់ថ្នមប្រពន្ធក្រោយមានកូន១បែបនេះ ថ្វីដ្បិតតែកន្លងមកអ្នកទាំងពីរមានរឿងខ្វែងគំនិតគ្នាធ្វើអោយអ្នកខ្លះភ្ញាក់ផ្អើលខ្លះៗ៕