អតីតបវរកញ្ញាដ៏មានសម្រស់រ៉េត សារីតា បានធ្វើអោយគេធ្លាប់តាមដានថា មានភាពស្និតស្នាលគ្នាខ្លាំងជាមួយ បុរសជនជាតិស្បែកស ហើយថតរូបជាមួយគ្នា។ នាងបានបណ្តើរគ្នា នៅលើទឹកដីអាមេរិកហើយ ថតរូបផុសអោយគេឯងបានឃើញយ៉ាងច្រើនរហូតម្នាក់ៗអាចនិយាយថានោះជាគូស្នេហ៍នាងទៀត។
ចាប់តាំងពី កញ្ញា រ៉េត សារីតា លែងមានការបង្ហាញនូវមុខមាត់មក ឃើញថា ម្នាក់ៗក៍ងឿងឆ្ងល់ មិនធម្មតាដែរ ព្រោះ គេពិតជាយល់ថា មិនយូរមិនឆាប់នាង អាចដល់គូរៀបការ សាងអនាគតថ្មីជាមិនខាន។ ទោះជាយ៉ាងណា សារីតា បែរជាប្រកាសថា មិនមានពេលវេលា នៅលើដងផ្លូវស្នេហាច្រើននោះទេ។ នាងមានតែយកពេលគិតគូ លើផ្នែកការងារអោយ បានប្រសើរ សិនជាសំខាន់។ មានការងារជាច្រើនដែលនាងបាន កក់និងកុងត្រាបំពេញបន្តបន្ទាប់។ ដូចនេះ មិនទាន់ចំណាយពេលលើ ជីវិតគូ ហើយដល់ពេលណាមួយនាង អាចនិងមានគូគឺទទួលតែម្តង។
មហាជន នៅតែស្តាយ រ៉េត សារីតា ព្រោះកាលប្រឡងចក្រវាឡ លំដាប់ពិភពលោក នៅអាមេរិក នាងចូលខុសជំនាន់ ។ បើសិនជាឆ្នាំកន្លងមកនេះ ជានាងអាច មានសង្ឃឹមច្រើន ក្នុងការ ទាក់ទាញពិន្ទុពីមេប្រយោគ ឬជាប់ថប នឹងគេ។ នាងពិតជាឆ្លាត មានចំណេះដឹង និងសមត្ថភាពច្រើន នៅលើវិស័យសិល្បៈ តាំងពីការសម្តែង ពិធីការិនី ពិសេសតុងលើកដាក់និយាយជាភាសាអង់គ្លេសរបស់ នាងក៍ល្អលើសលុបដូចជនបរទេសទៀតផង។