ក្រោយពីអតីតតារាសម្តែងអ្នកនាង សយ ស្រីលក្ខណ៍ ហៅទីម៉ា បានទទួលមរណភាពក្នុងវ័យ៤០ឆ្នាំនៅប្រទេសបារាំង ហើយធ្វើអោយមានការចាប់អារម្មណ៍ក្នុងស្រទាប់មហាជន លោកស្រី ហ៊ឹង សុឃាង អគ្គនាយិកាក្រុមហ៊ុន HSKL ដែលជាតារាអនឡាញមួយរូប ក៏បង្ហាញការតក់ស្លុត ដោយសារតែអតីតតារាសម្ដែងរូបនេះ គឺជាអ្នកតំណាងដ៏ឆ្នើមរបស់ម្ចាស់ផលិតផលរបស់លោកស្រី។ ការស្លា.ប់របស់អតីតតារាសម្ដែងនេះ ត្រូវបានអះអាងថា ដោយសារគាំងបេះដូង។ លោកស្រី ហ៊ឹង សុឃាង បានបង្ហោះយ៉ាងរន្ធត់ចិត្តថា “ថ្ងៃនេះគ្រួសារHSKLមានទុក្ខជាទំងន់😭បាត់បង់សម៉ាជិក ដំណាងចែកចាយឆ្នើមមួយរូបដែរគ្មានថ្ងៃវិលត្រលប់ក្រោយវិញជារាងរហូត😭😭😭Ripទីម៉ា😭”។ ការបង្ហោះរបស់លោកស្រី ក៏ធ្វើអោយគេបានដឹងផងដែរ ថាអ្នកនាងទីម៉ា បើទោះជាលាឈប់ពីសិល្បៈ ហើយទៅរស់នៅសើយសុខនៅប្រទេសបារាំង គឺបានបណ្ដាក់ទុននាំចូលផលិតផល HSKL ដែលជាប្រេនល្បីរបស់លោកស្រី ហ៊ឹង សុឃាង និងមានអនុស្សាវរីយច្រើនជាមួយលោកស្រី មុនទទួលមរណភាព។ លោកស្រី ហ៊ឹង សុឃាង ក៏បន្តបង្ហាញភាព សោកស្ដាយចំពោះការបាត់បង់អ្នកតំណាងផលិតផលដ៏ធំរបស់ខ្លួននេះនៅលើទឹកដីបារាំង មិនអស់មិនហើយផងដែរ ដោយលោកស្រីបង្ហោះថា ស្ទើរមិនគួរជឿព្រោះអ្អនកតំណាងរូបនេះ គឺមានសុខភាពល្អ និង មានសភាពជាមនុស្សរឹងមាំសោះ ស្រាប់តែមានដំណឹងគាំងបេះដូងស្លាប់ទាំងមិនគួរជឿបែបនេះ។
គួរបញ្ជាក់ថា អ្នកនាង ទីម៉ា ធ្លាប់ថតចម្រៀង Karaoke ក្នុងផលិតកម្មឆ្លងដែនកាលពីច្រើនឆ្នាំមុន។ លើសពីនេះ បើតាមលោក ហ្វៃ សំអាង បានលើកឡើងថា ស្រីលក្ខណ៍ ធ្លាប់ថតកុនអោយខ្សែរឿងរបស់លោកដែរ ក្នុងរឿង «ពិសស្នេហ៍»។ ម្ល៉ោះហើយ ទើបលោកដែលធ្លាប់ហៅអ្នកនាងសម្តែងដែរនោះ ស្លុតចិត្តបំផុតមិនគួរទៅទាំងជីវិតស្រស់បំព្រងបែបនេះឡើយ។
រីឯសិល្បករជាច្រើនទៀត ក៏ដូចជាអតីតតារាកំប្លែង អ្នកនាង ទេព បុទុមបុផល ដែលរស់នៅបារាំងដែរនោះ ក៏ហួសចិត្ត និងស្តាយបំផុត ហើយអ្នកនាងលើកឡើងថា “លឿនពេកហើយ (ទីម៉ា) អើយ ខមមិនលែងសើចជាមួយបងរាល់ថ្ងៃសោះ អាណិតណាស់អូនអើយ អូនស្អាត រុះរាយរាក់ទាក់ ស្លូតបូតសុភាពរៀបសារ ក្រមិចក្រមើម បងសើចអូនរាល់ថ្ងៃ អីឡូវបងលែងបានឃើញអូនសម្ដែងលែងសើចអោយបងមើលទៀតហើយ” ។ទាំងនេះសុទ្ធតែជាក្ដីរន្ធត់ ដែលអ្នកស្គាល់រាប់អានអតីតតារាសម្ដែងទីម៉ា ពិបាកទទួលយក៕