មកទល់ពេលនេះកូនភ្លោះ ស្រី១គូរបស់នាយក្រឹម និងអ្នកនាងគង់ ច័ន្ទសុីណា ហៅនាងលាភ បានប្រកបដោយភាពធំធាត់ ត្រដែតឡើងជាលំដាប់ ។ កូនអ្នកទាំង២ បានចូលរៀននៅសាលារួចហើយ ធ្វើអោយឪពុកម្តាយសប្បាយចិត្ត។ ម្ល៉ោះហើយចំណងស្នេហារវាង គូស្នេហ័វ័យខុសគ្នា មួយនេះកាន់តែរួមត្របាញ់ដោយភាពសុខសាន្ត មានសុភមង្គលពីមួយឆ្នាំទៅមួយឆ្នាំ។
មហាជនបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងពេលដែលតារាកំប្លែងចាស់វស្សាលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅក្រឹម បានបញ្ចេញនូវរូបថតជាច្រើនសន្លឹកស្តីពីសកម្មភាពកូនភ្លោះរបស់ខ្លួន ដោយនៅក្នុងនោះមានរូបភាពមួយចំនួនបានបង្ហាញឲ្យមហាជនឃើញថា កូនភ្លោះរបស់តារាកំប្លែងរូបនេះចាប់ផ្តើមមានដុងសិល្បៈតាំងពីកុមារភាពទៅហើយ។
រូបភាពនៅក្នុងសណ្ឋាគារមួយ នាយ ក្រឹម បានបង្ហោះសកម្មភាពរូបភាពកាច់ស្ទាយប្លែកៗរបស់កូនស្រីរបស់ខ្លួន ដែលមើលទៅក្រមុិចក្រមើម និងគួឲ្យស្រឡាញ់ ក្នុងពេលដែលរូបភាពទាំងអស់នោះក៏បានទទួលការចាប់អារម្មណ៍ និងមានអ្នកផ្ទុះសំណើចផងដែរ។ មហាជនមួយចំនួនបាននាំគ្នាចូលទៅខំមិនពីក្រោមរូបភាពទាំងអស់នោះ ដោយអ្នកខ្លះបានសសើរនូវភាពក្រមុិចក្រមើម មើលទៅគួរឲ្យស្រឡាញ់ ខណះពេលដែលអ្នកខ្លះបានចាត់ទុកកាយវិកាកូនភ្លោះរបស់នាយ ក្រឹម នាពេលនេះគឺមិនខុសគ្នានឹងកាយវិកាដែលលោកធ្លាប់សម្តែងកំប្លែងនោះឡើយ។
ចំណែកនាងលាភវិញ ក្រោយរឹងដៃជើងល្អក៍ បានងាកមកលេងកំប្លែងឡើង វិញជាមួយស្វាមីលោកក្រឹម ដោយបរិយាកាសរីករាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here