ក្នុងពេលដែលគេដឹងថា បន្តបន្ទាប់ក្លាយជាឧកញ៉ា ក្រោយមកគេក៍ចាប់ផ្តើម គិតលើកំពូលតារាចម្រៀង ព្រាប សុវត្ថិវិញដែរ។ លោកមានឱកាសច្រើន មិនលំបាកចូលងារនេះឡើយ ។ ប៉ុន្តែហេតុអ្វីបានជាលោក មិនទទួលយកឬ មួយលោកមិនទាន់ដល់ម៉ោងសម្រេចចិត្ត ក្រសោបតំណែងមួយនេះ។
និយាយពីទ្រព្យធនគួរ ណាស់តែកំពូលតារាចម្រៀងព្រាប សុវត្ថិ ក្លាយទៅជា ”ឧក ញ៉ា” ជាច្រើនខែ មកហើយព្រោះថាកាលពីខែកញ្ញាឆ្នាំ២០២០ តារាវ័យ៤៧ឆ្នាំរូបនេះត្រូវ បានមនុស្ស ជំនិតរបស់ លោកប្រាប់ អ្នក កាសែតថាព្រាប សុវត្ថិមានទ្រព្យសរុបខ្ទង់៣០លានដុល្លារ ។ទឹកលុយនេះធ្វើឲ្យមហាជននិងតារារួមអាជីព ជា ច្រើនភ្ញាក់ផ្អើលក្នុងនោះមានទាំងតារាភាពយន្ដជើងចាស់អ្នកស្រីឌី សាវ៉េត ក៍ធ្លាប់សម្ដែងការកោតសរសើរដល់ ភាពជោគជ័យ របស់អតីត តារាហង្ស មាស រូបនេះដែរ។ប៉ុន្ដែរហូតមកដល់ពេលនេះព្រាប សុវត្ថិ នៅតែមិនទាន់ ក្លាយ ទៅ ជាឧកញ៉ា នៅឡើយ ខណៈដែលសិស្សប្អូននិងធ្លាប់ត្រូវបានគេលើកឡើង ថាជាគូប្រជែងដ៍ស្វិតស្វាញ ជាមួយគ្នាជិត១០ឆ្នាំនោះគឺតារាចម្រៀងខេមរៈ សិរីមន្ដ បានឡើងជាឧកញ៉ា តាំងពីថ្ងៃ ទី១១ខែកុម្ភៈឆ្នាំ២០២២ ម្លេះ ធ្វើឲ្យទាំងក្នុងនិងក្រៅសិល្បៈមានការចាប់អារម្មណ៍និងភ្ញាក់ផ្អើល ។
គេកំពុងតែតាមដានមើលថាតើប៉ុន្មានខែទៀតព្រាប សុវត្ថិចូលឧកញ៉ា និងគេឬមួយ ទុកពេលក្នុងសិល្បៈ និងជំនួញគឺគ្រប់គ្រាន់។ គេកត់សម្គាល់ថាអំឡុងពេលដែលព្រាប សុវត្ថិ កាន់តែលូកដៃជ្រៅខាង ធ្វើជំនួញ នេះ អាជីពចម្រៀងរបស់លោក នៅGalaxy ហាក់នៅទ្រឹងបន្ដិច ពោលគឺមិនធ្លាក់ចុះ ហើយក៍ មិនស្ទុះ ឡើងខ្លាំងក្លាដែរ។អ្វីដែលគូរឲ្យចាប់ អារម្មណ៍ នោះព្រាប សុវត្ថិនៅតែបន្ដ ធ្វើជាដៃគូរបស់កញ្ញា តន់ ច័ន្ទសីម៉ា ។