នៅមុននេះ ខាងថៃមួយចំនួនបានចេញមកប្រតិកម្មរឿងកម្ពុជាច្នៃឈុតមួយ ដែលនឹងប្រកួតក្នុងកម្មវិធី Miss Queen Cambodia ២០២២ដោយឈុតនោះដាក់ឈ្មោះថា«អនុក្សត្រី បាយសីតេជៈ»
។ ក្រោយបង្ហោះរូបនោះថៃ ហាក់ទើសទ័ល ។ ប៉ុន្តែខាងកម្ពុជា មិនបានបង្អាក់ឡើយក៍បន្តឈុតនេះប្រកួតក្នុងស្រុកហើយឈ្នះលើឆាកទៀតផង។
បណ្តាអ្នកគាំទ្រថៃបានបដិសេធនិងសំលៀកបំពាក់ជាតិរបស់ MQC មួយនេះ ដោយគេបានសរសេរថា : ប្រឆាំងនឹងការស្លៀកពាក់បែបនេះ ។ វាពិតជាមិនស័ក្តិសមទេ ដែលរបស់អស់ទាំងនេះជារបស់ដែលប្រជាជនឡាវនិងថៃគោរពបូជា តើអ្នកយកធ្វេីឈុតមួយនេះឡេីងមកបានដោយរបៀបណា? ដាក់បាយសីលើជើង យករបស់ខ្ពស់ធ្វើដាក់នៅន្លែងទាប។ តេីអ្នកមានយោបល់បែបណាដែរ?
បើតាម លោក លី ភត្រ្តារដ្ឋហ្វុង បានពន្យល់ច្បាស់ៗថា សុំបកស្រាយតែប៉ុន្នឹងមុនប្រកួត ៖
⚜️តួរនាង ជាតួរបាយសីពីដើមដល់ចុង គឺប្រៀបប្រដូចតួនាងជាបាយសីទាំងមូល ត្រង់ជើងគឺប្រៀបជាដើមចេករំព័ន្ធដោយក្បាច់បាយសី តែម្ដង ។
ត្រង់ពេលបាយសីធ្វើពិធីរួចបោះចោលដើរជាន់ពីលើវិញ ហេតុអីក៏រអៀសខ្លួនផង ទោះបោះចោលក៏នៅជាបាយសីគោរព រឺមួយបោះចោលហើយលែងមានន័យ អ្វីៗយើងជាអ្នកបង្កើត ដូច្នេះរាល់មតិរិះគន់ក្នុងន័យស្ថាបនាក្រុមយើងខ្ញុំទទួលយក តែសូមកុំជាន់ពន្លិច អរគុណសម្រាប់ការគាំទ្រឈុតមួយនេះ ។
អរគុណប្រជាជនថៃដែរឈឺក្បាលល់នៅមិនសុខ។
ការប្រកួតកម្មវិធី បវរកញ្ញាភេទទី៣នេះ ចាប់ផ្តើមហើយ ដោយបេក្ខភាពនីមួយៗមកប្រជែងគ្នា។ ហើយវគ្គប្រកួតបឋមបានប្រឡងហើយកាលពីល្ងាចថ្ងៃទី១៤ មិនា ឆ្នាំ២០២២ ក្រោមការគាំទ្រពីមហាជន។