ពេញរយៈពេល២ថ្ងៃ គឺថ្ងៃទី១៤ និង ១៥ មីនា ដែលផលិតកម្ម ដាវីត្រា និង ស្ថានីយទូរទស្សន៍ទទក បានចាប់ដៃគ្នាធ្វើសង្ក្រាន ឬ ថតអបអរចូលឆ្នាំយ៉ាងកក្រើកនៅកោះស្លាកែតស្ទីឌីយោ ដែលស្ថិតនៅកោះស្លាកែត។ តារាសម្ដែង និង តារាចម្រៀងយ៉ាងច្រើនកុះករ ត្រូវបានបង្ហាញខ្លួននៅក្នុងសកម្មថតសម្រាប់ចាក់ផ្សាយក្នុងបុណ្យចូលឆ្នាំនេះ ដោយក្នុងនោះក្រៅពីការច្រៀងរាំ ក៏មានលេងល្បែងប្រជាប្រិយយករង្វាន់ និង បានរំលេចនូវសកម្មភាពសិល្បៈបុរាណៗជាច្រើន ដូចជារបាំ ចម្រៀងអាយ៉ៃ និង ចាប៉ីដងវែងជាដើម។ តារាចម្រៀងទាំងអស់របស់ផលិតកម្ម ដាវីត្រា បានបង្ហាញបទចម្រៀងរហូតដល់២០បទ ខណៈដែលតារាទាំងនោះ គឺលេចធ្លោយ៉ាងខ្លាំងនៅក្នុងពិធីទាំងមូល។ សកមភាពថតនេះ នឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិ នៅថ្ងៃចូលឆ្នាំ ហើយក៏ចាត់ទុកថាគឺជាព្រឹត្តិការណ៍ធំមួយ ដែលផលិតកម្មដាវីត្រា និង កោះស្លាកែតស្ទីឌីយោ បានធ្វើឡើងដើម្បីអបអរបុណ្យចូលឆ្នាំផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here