ថ្វីត្បិតសន្ទុះនៃការគាំទ្រក្នុងវិស័យភាពយន្តខ្មែរនៅមានកម្រិត ដែលមនុស្សទូទៅច្រើនសំដៅលើភាពយន្តខ្នាតធំ ឬ ភាពយន្តនៅតាមរោងកុន ក៏បណ្តាផលិតកម្ម និងក្រុមផលិតករ មួយចំនួន នៅតែមិនបោះបង់មហិច្ឆិតា ដោយបានបូជាដើម្បីភាពយន្តខ្មែរណាស់។ ភាពហត់នឿយ ការចំណាយដើមទុន និង ការប៉ះសម្ពាធផ្សេងៗ មិនត្រូវបានក្លាយជារនាំង បាំងបិទក្រៅតែពីធ្វើអោយល្អឡើងទៅទៀត។

ចំពោះ ការលើកឡើងអំពីភាពយន្តខ្មែរ ឬកុនខ្មែរ បច្ចុប្បន្ននេះ ឃើញថា អ្នកទស្សនាខ្លះ ថាទស្សនាមិនកើត ហើយ បងប្អូនខ្លះថា កុនខ្មែរអភិវឌ្ឍច្រើនហើយ ទាំងកម្រិតតួសម្តែង បច្ចេកទេសឧបករណ៍ថត និងសំឡេង។ ដូចនេះយើងជា អ្នកទស្សនាអ្នកគាំទ្រ ត្រូវផ្តល់តម្លៃ លើកទឹកចិត្ត ជាគោលសំខាន់ណាស់ ដើម្បីអោយ មនុស្សខំតទៅទៀត។ បែបនេះហើយគ្រាន់តែ បានសំឡេងសរសើរលើកជាកម្លាំង មានអ្នកទស្សនា រឿងខ្មែរឃើញថា ផលិតករទាំងអស់ខំរកអ្វីដែលល្អ កែចេញភាពមិនល្អ ដើម្បីគាប់ចិត្តអ្នកគាំទ្រ។

ស្ថិតក្នុងស្ថានភាព ដែលភាពយន្តខ្មែរ នៅតែទទួលបានការគាំទ្រមិនច្រើននាពេលនោះ ផលិតករមិនតិចនាក់ទេ បានប្រឹងប្រែងចំណាយកម្លាំង និង ធនធាន យ៉ាងលំបាកផលិតរឿងមួយហើយមួយទៀត មួយឆ្នាំហើយមួយឆ្នាំទៀត ដោយបានទាំងស្វះស្វែងនាំភាពយន្តជាស្នាដៃរបស់ខ្លួន ទៅបង្អួតនៅលើឆាកអន្តរជាតិជារឿយៗផង។ ផលិតករទាំងនោះមើលទៅត្រូវគេកត់សម្គាល់ថា ដើរក្នុងវិស័យភាពយន្តដោយការអត់ធ្មត់បំផុត ពោលគឺធ្វើរហូតទាល់តែភាពយន្តខ្មែរ ត្រូវបានទទួលស្គាល់នៅតាមរោងកុន និងមានការទទួលស្គាល់ពីសំណាក់ប្រទេសជិតខាង និងបណ្ដាប្រទេសមួយចំនួន។ ផលិតករនៅតាមផលិតកម្មទាំងប៉ុន្មានរូបនោះរួមមាន ៖ ចាងហ្វាងផលិតកម្ម លោក អុិន សុភិន, លោក លៀក លីដា ផលិតកម្ម អិល ឌី, លោក ហ៊ុយ យ៉ាឡេង ផលិតកម្ម កថាជ័យ, លោក សែម វិសាល ផលិតកម្ម wonder film, និង ផលិតករវ័យក្មេងជាងគេ លោកចាន់ណា រ៉ូណាន ផលិតកម្ម ក្រុងពិជ័យ។
ក្រៅពីនោះ
ផលិតករមួយចំនួនក៏ប្រឹងប្រែងផងដែរ ដោយគ្រាន់តែ ផលិតករប៉ុន្មានរូបខាងលើគឺតស៊ូនៅក្នុងវិស័យភាពដោយមិនដកដៃដូចភ្លៀងរលឹមគួរសរសើរខ្លាំងជាង ខណៈដែលគេដឹងថា ក្នុងការផលិតនាពេលកន្លងមកនោះ បើយកលុយទៅវិនិយោគលើវិស័យផ្សេង គឺទទួលផលច្រើនជាង។ អ្នកប៉ុន្មានរូបនេះ ប្រសិនបើសំឡឹងឃើញតែផលចំណេញ ប្រហែលមិនតស៊ូនៅក្នុងវិស័យមួយនេះបានរហូតដល់ពេលនេះឡើយ តែអាចថាអ្នកទាំងនោះមានឆន្ទៈក្នុងការលើកស្ទួយ និងជួយដល់ភាពយន្តខ្មែរតែម្ដង ទើបធ្វើអោយវិស័យនេះ ទទួលស្គាល់មកដល់បច្ចុប្បន្ន។

កូនខ្មែរ គួរអោយតម្លៃអ្វី ជាលក្ខណៈខ្មែរ កុំបន្តុបង្អាប់នាំអោយបាក់ទឹកចិត្ត ដើម្បីជាការលើកទឹកពួកគាត់។ ទាំងនេះនឹងជួយអោយផលិតកម្មខ្មែរទាំងអស់ បន្តខំឡើងទៀតដើម្បី បំពេញនូវរាល់អ្វីដែលមហាជនចង់បានហើយ ខណៈដែលពេលខាងមុខរោងកុននឹងប្រកាសបើកទ្វារវិញ ដោយផលិតករខ្មែរ ស្នើកុំអោយអ្នកគាំទ្រនាំគ្នាពពាក់ពពូនទិញសំបុត្រ មកទស្សនាតែកុនបរទេសខ្លាំងពេក ដើម្បីចូលរួមលើកចំណែកដល់ភាពយន្តខ្មែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here