បណ្តាកញ្ញាឯក របស់ថៃ មកពីបណ្តាខេត្ត និងក្រុងជាច្រើន រូបត្រូវបាន ប្រកាស អោយដឹងថា នាំគ្នា សម្រុកទៅវះកាត់ពង្រីកដើមទ្រូង បន្តបន្ទាប់គ្នា។ បំណងពួកគេ ដឹងថា កម្មវិធី ត្រូវការរើសយកនារី ណាដែលមានដើមទ្រូង ដងខ្លួនសិចសុី អាចសង្ឃឹមមានឱកាស។ បែបនេះហើយទើបវរកញ្ញាថៃផ្អើលទៅកែកុនឡើងផ្អើល។
បើតាមការលើកឡើងពី នាងតាណាវ៉ាត់និយាយថា រាងអត់ស្អាត អត់មានដេីមទ្រូង មុខអត់ស្អាត កុំបញ្ចូនបេក្ខភាពមកអី គឺដឹងតែធ្លាក់អូតូតែម្តង តែបេីជ្រុលជាបញ្ចូនមកហេីយ គឺអោយទៅរាំនៅខាងក្រោយគេ តែមុខក្នុងកាម៉េរាមិនអោយចេញផង កុំហក់ជាមួយ Boss ។បេក្ខភាពលូវ នាំគ្នាកែទ្រូងអស់ហេីយ ហេីយម្នាក់ៗចង្កេះក៏តូចជាងមុនដែរ ព្រោះនេះជាកម្មវិធីប្រកួតសម្រស់ សម្រស់នាំមុខ មេីលមកអតស្អាត សូមជំរាបលាហេីយ។
វិស័យបវរកញ្ញា របស់ថៃបានដើរទៅមុខយ៉ាងលឿន និងជឿនលឿនហើយ កម្រិតនៃការតុបតែងឆាក ភ្លើងពណ៌ និង ការចេញម៉ូដ ក៍ខ្លាំងណាស់ដែរ។ ចំណែកកម្ពុជាយើង កំពុងតែព្យាយាមទទួលបានឱកាស ទាក់ទាញហើយខិតខំប្រឹងប្រែង ដើម្បីអោយដូចគេ។ បែបនេះហើយទើបយើង រមែងបង្ខឹកខ្លួនអោយកាន់តែល្អជាបន្តបន្ទាប់។