មួយឈុតនេះពិតជាអស្ចារ្យណាស់ ដែលពេជ្រ សោភា យក ឈុតបែប Fashion ច្នៃចេញពីក្រម៉ា រួមជាមួយគ្រឿងអលង្ការខ្មែរ ពីជាស្អាតអស្ចារ្យ សាកសមជាកំពូលតារាចម្រៀងពិតៗ។ពេជ្រ សោភា ស្រលាញ់អ្វីដែលជារបស់ខ្មែរ បេះដូងខ្មែរ អ្នកនាងរមែង រកនូវគន្លឹះថ្មីៗមកបង្ហាញហើយរមែងទទួលបានការគាំទ្រពី ហ្វេនៗជាប្រចាំ។
មិនមែនជាលើកទី១នោះទេ ដែលពេជ្រ សោភា រំលេចចេញ នូវអ្វីដែលជា សម្បត្តិរបស់ខ្មែរ ហើយបានចំណាយចេញមកឃើញថា ប្លែកភ្នែកប្លែកអារម្មណ៍ឃើញហើយទ្រាំសរសើរមិនបាន។ នាងពិតជាតារាលេចធ្លោ ដែលមានគំនិតច្នៃប្រឌិតខ្ពស់ បែបសិល្បៈ ដែលមានស្ទីលសម្បូរច្រើន។ មិនថាសម្លៀកបំពាក់ ការតុបតែងខ្លួន សូម្បីចំណាយលើបទចម្រៀងក៍មិនតិចលុយដែរអោយតែ បង្អួតអ្វីដែលជារបសខ្មែរ។
ពេជ្រ សោភា នៅតែជោគជ័យលើសិល្បៈ ហើយក៍នៅតែជាតារាពេញនិយម នៅក្នុងវិស័យចម្រៀង។ ថ្មីៗនេះ សោភាជោគជ័យលើ តំណែងគណៈកម្មាការ ដោយមហាជនក៍ សរសើរថាសមជាអ្នកមានបទពិសោធន៍។ ប៉ុន្តែអ្នកនាង បែរជាអភ័ព្ទទៅវិញពីជីវិតស្នេហា ដូចជាមិនសមប្រកបឡើយ។