សារ៉ាយ សក្កណា តារាកូន២តែនៅស្អាត មិនចាញ់ក្រមុំ បានព្រលយពាក្យថា ចង់បានកូនភ្លោះ បើសិនជាព្រះប្រទាន។ នេះបញ្ជាក់ថា ទោះនាងពពោះលំបាក បែបណាក៍នាងមិនខ្លាចហើយ បើមានកូនភ្លោះមែននោះ ពិតជារំភើប សមតាមចិត្តចង់បានផង រិតតែពិសេសណាស់។
តារាស្រី ពូកែក្រមិចក្រមើម រូបនេះ បានបន្តនៅ លេងស្រុកកំណើត ច្រើនថ្ងៃទៀត មិនទាន់កំណត់ពេលឡើងទៅ អាមេរិកវិញទេ។ មកស្រុកម្តងនេះច្រើនខែ នាងក៍បានទទួលយកការងារច្រើនឡើងវិញផ្នែកសិល្បៈ ហើយនៅតែត្រូវប៉ាន់ដដែល។សក្កណា ដែលមានកូន២នាក់ កូន ទី១ ស្រីឈ្មោះMataysia អាយុជាង៧ឆ្នាំ និងកូនទី២ ប្រុសឈ្មោះព្រីនស្ទីន អាយុជាង២ឆ្នាំ នោះ បាន ឲ្យដឹងថាការមានកូនទាំងពីរនាក់នេះនាងអាច នឹងមិនយកថែមទៀត ក៍ថាបាន ប៉ុន្ដែបើមានទៀតពេញចិត្ត នឹងយកតែកូនក្រោយនាងចង់បានកូនភ្លោះវិញទោះជាប្រុសឬស្រី ក៍ បាន គឺពេញចិត្តទាំងអស់។
សារ៉ាយ សក្កណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកមេធាវីកែវ ប៊ុនមេត្រី ថ្ងៃទី១២ខែ ធ្នូ ឆ្នាំ ២០១២ ហើយបានចេញទៅរស់នៅតាមស្វាមីភ្លាមៗតែចេញ ចូល មកខ្មែរជាញឹកញាប់ ព្រោះពេលនេះ នាងមាន ហាងគ្លីនិកកែសម្ផស្ស១នៅខ្មែរផងដែរ។នាងសាររភាពលាយឡំសំណើចថាដោយសារ តែមានហាងគ្លីនិកខ្លួនឯងបែបនេះហើយទើបចេះតែចាក់ត្រង់នេះត្រង់នោះតិចតួចដែរទើប មើលទៅសម្រស់នាងនៅរក្សារបានដោយមិនប្រែប្រួលច្រើនទៅតាមវ័យនោះ។