កាលពីថ្ងៃទី៣០ មីនា ឆ្នាំ២០២២ គេឃើញសិល្បករសិល្បការិនីជាច្រើនបានបង្ហាញខ្លះយ៉ាងស្រស់ស្អាត ថតអោយកម្មវិធីចូលឆ្នាំរបស់សមាគមទូទស្សន៍។ ទោះជាកម្មវិធីនេះ ត្រូវគេមើលឃើញថា បង្កអោយផ្ទុះការរិះគន់ ដោយសារតែអ្នកចាត់ចែងតួឡើងច្រៀងរាំ និង ឡើងឆាក ត្រូវគេវាយតម្លៃថាខ្វះការគ្រប់គ្រងដឹកនាំ និង ដាក់តែតួខ្សែៗ ក្រៅបញ្ជី ធ្វើអោយតួក្នុងបញ្ជីរាប់មិនអស់ត្រូវផ្អឹបចោល ហើយមានអ្នកខ្លះរង់ចាំតាំងពីម៉ោង៩ព្រឹកដល់ម៉ោង៧យប់នៅតែមិនបានច្រៀង ហើយអន់ចិត្តដើរចេញ តែអ្នកសិល្បៈមួយចំនួនក៏នៅតែសប្បាយចិត្តដែលបានចូលរួមលើកស្ទួយសិល្បករខ្មែរ និង ប្រពៃណីខ្មែរ តាមរយៈការចូលរួមស្លៀកពាក់ប្រពៃណី និង រាំចង្វាក់ខ្មែរផ្សេង។ ក្នុងនោះគេឃើញសិល្បករតំណាងអោយប៉ុស្តិ៍លេខ៩ គ្រួសារតារាកម្ពុជា និង ក្រុមផលិតកម្ម BN គឺបានលេងខ្លួនស្អាតៗតែម្ដង បើទោះជាក្នុងកម្មវិធីនោះ គេឃើញមានសិល្បកររាប់មិនអស់ ត្រូវខកចិត្ត ព្រោះតែកម្មវិធីផ្អឹបចោលតាំងពីម៉ោង៩ព្រឹកដល់៧យប់ នៅតែមិនបានមួយបទ ដោយអះអាងថាសំណើរគ្មានតម្លៃហើយបានតែតួខ្សែៗឡើងឆាកកាត់មុខនោះ។
ខាងក្រោមនេះ គឺសម្រស់របស់សិល្បករខ្មែរ ដែលបានចូលរួមនៅក្នុងកម្មវិធី៖

LEAVE A REPLY

Please enter your comment!
Please enter your name here