កញ្ញា មាន សូនីតា បាននៅលីវច្រើនឆ្នាំមកហើយ ដោយមិនទាន់សម្រេចចិត្តជ្រើសរើសនារីណា ជាគូគាប់ភ្ជាប់បេះដូងឡើយ។ ថ្មីៗនេះក្រោយឃើញតារារួមជំនាន់រៀបការ ដល់គូ មានកូនចៅ យ៉ាងមានក្តីសុខ មាន សូនីតា ផ្តើមពិចារណា គិតគូជ្រើសរើសបុរសក្នុងបេះដូង។

តារាសម្លេងស្រាលនាងមាន សូនីតា បានប្រាប់កាលពីថ្ងៃទី២៦ខែមីនា ថាក្នុង១ឆ្នាំ នាងទទួល ថតភាពយន្ដតែ១រឿងប៉ុណ្ណោះ ដើម្បីកុំឲ្យគេភ្លេចមុខនាង ហើយម្យាងទៀតនាងចង់ យកពេល វេលានៅសល់មកធ្វើ ជំ នួញផ្ទាល់ខ្លួន ពិសេសនាងថាបើថត សម្រុកពេកអាចបាក់ សម្រ ស់ ហេតុ នេះហើយយូៗទើប ឃើញនាងថត រឿង ថ្មី១ ។តែថ្មីៗនេះនាងថាទើបថតចប់រឿង មួយ ឲ្យទូរ ទស្សន៍ហង្សមាសផងដែរ ហើយមិនទាន់ទទួល ថតរឿងថ្មី ទៀតឡើយ ខណៈដែលMV វិញ នាង ថតបទណាលុះត្រាតែរូបនាងស្រលាញ់ទៅលើបទនោះដែរទើបOk។

ឆ្លើយតបសំណួរថាតើមាន សូនីតា ចង់បានគូស្នេហ៍ជាបុរសនៅក្រៅប្រទេស ឬបាន ជា នាងចូលចិត្តទៅ លំហែ កាយ៉ានៅក្រៅស្រុកជាញឹកញាប់នោះត្រូវបាននាងវាចាថាគ្មានបំណងជ្រើសស្វាមីជាអាណិកជននោះទេ ព្រោះ ពេលនេះនាងបានមើលឃើញពីអ្នក នៅក្នុងស្រុកទៅ ហើយ តែកំពុងតែបន្ដតាមដាន មើល ចិត្តថ្លើមគ្នាឲ្យច្បាស់ លាស់ជាងនេះសិន។

LEAVE A REPLY

Please enter your comment!
Please enter your name here