ចាប់តាំងពី ស្នេហាបានដល់ទីបញ្ចប់មក សក្កដាហាក់មិនសូវរីកមុខមាត់ឡើយ។ ស្នេហាលោកជាមួយពេជ្រ សោភាបញ្ចប់ទៅ ដោយមិនដឹងថាកើតចេញពីបញ្ហាអ្វីខ្លះហើយ ក៍មហាជន ស្មានមិនដល់ព្រោះ ទាំងនាក់ស្រឡាញ់គ្នាចាក់ទឹកមិមលេចនោះទេ។

តារាចម្រៀងថោនលោកឆឹម សក្កដា ដែលជាអតីតគូស្នេហ៍របស់ពេជ្រ សោភា នោះ បានអះអាង ថានៅលើលោកនេះគ្មានអ្នកណាម្នាក់ចង់បែកបាក់សង្សារ ឬពីមនុស្សដែល ខ្លួនស្រលាញ់នោះទេ។ប៉ុន្តែតែរឿងដែលវាកើតហើយយើងមិនអាច ឃាត់ពេល វេលាមិនឲ្យកើត ឡើងបាន ឡើយ អីចឹងមានតែសម្រប ខ្លួនទៅ តាមពេល វេលាចុះ។លោក សក្កដា បាន សារភាព ថាលោក ពិត ជាមានការខកចិត្ត និងខូចចិត្តខ្លះដែរ មិនអត់នោះទេ ពេល ដែលបែកពេជ្រ សោភា ព្រោះថា នៅសុខៗរឿងក៍វាបានមកដល់ហើយអ្នកដែលពិបាក ប្រឈម គឺជារូប លោក។យ៉ាងណាលោក សក្កដាតាំងចិត្តថាសម្រាប់ការជ្រើសរើសគូស្នេហ៍ ថ្មីថ្មីនាពេល ខាងមុខនេះវិញ លោកចង់ បានអ្នកនៅក្រៅរង្វង់សិល្បៈច្រើនជាង ព្រោះថាលើកទី១ ជួបរឿង ខកចិត្តម្ដងទៅហើយ អីចឹង មិនចង់ខូចចិត្តម្ដង ទៀតនោះទេ។

ទោះជាលោកឆឹម សក្កដា ថាក្រោយបែកពីសោភា ៣ខែនេះលោកមិនទាន់មាន សង្សារ ថ្មីក៍ដោយ តែមុននេះ មានព័តមានថាលោកបានងាកទៅកៀកកើយជាមួយថៅកែពេជ្រ ម្នាក់ ដើម្បីជាការឆ្លើយតប ទៅតារាហង្សមាស ដែលបញ្ឈឿរលោកនៅនិងភ្នែកស្រស់នោះ។តែលោកសក្កដា ថាទំនាក់ទំនងរវាងលោកនិងថៅកែពេជ្រ គឺរូប លោកជាកូនចៅ

LEAVE A REPLY

Please enter your comment!
Please enter your name here