អ៊ែត វីន បានជួបរឿងព្យុះភ្លៀងមួយប្រាវ ជាមួយអតីតគូស្នេហ៍ អ្នកមេម៉ាយកូន២ ហើយឈានដល់រឿងចម្រូងចម្រាស់ប្រើហឹង្សា រហូតទទួលទោសទ័ណ្ឌ។ រំលង បានមួយរយៈក្រោយស្ងប់រឿង តារាប្រុសប្រកបដោយតិចនិច ចូលតួសម្តែងរូបនេះបាន វិលមកកាន់វិថីសិល្បៈឡើងវិញ។ លោកមិនអើពើរឿងចាស់ភារៈសំខាន់ឱកាស ឈោងចាប់សិល្បៈទីដែលតស៊ូច្រើនឆ្នាំ។
អ៊ែត វីន បានបង្ហាញវត្តមានក្នុងការសម្ពោធក្រុមហ៊ុនCIM ជាមួយទឹកមុខ ស្រស់ថ្លា និងប្រកបដោយជំនឿមុខមាំក្នុងការងើបឡើងវិញម្តងទៀត។ លោក បានសរសេរបង្ហោះសារថា « គ្មានការជួបជុំណាដែលថាមិនបែកនោះទេ រឿងរ៉ាវដែលយេីងជួបក្នុងជីវិតរបស់យេីង ចុងក្រោយវាគ្រាន់តែសល់នៅជាអនុស្សាដែលធ្វេីអោយយេីងចងចាំ ក្នុងជីវិត! ពេលខ្លះអង្គុយនឹកឃេីញហេីយក៏សេីច ធ្លាប់អត់ ?!
រឿងខ្លះចូលមកដោយមិនបានព្រៀងទុក ខ្លះចូលមកសុទ្ធសឹងជានិស្ស័យ ឯខ្លះទៀតអាចជាកម្មពារ ក៏ថាបាន តែទោះបីការជួបស្ថិតនៅក្ន្ងងកាលៈទេសៈណាក៏ដោយ ។ ជឿខ្ញុំទៅ បេីវាមិនមែនជារបស់យេីង ចុងក្រោយវាគង់តែនឹងបែក ទោះបីជាយេីងខំហាមឃាត់វាយ៉ាងណា ក៏វាគង់តែទៅ ។
រៀនទទួលស្គាល់ការពិត ឈប់កុហកខ្លួនឯងតទៅទៀត លែងវាចោលទៅ ហេីយប្រាប់ចិត្តខ្លួនឯងថា អ្វីៗលេីលោកនេះ សុទ្ធសឹងតែមិនមែនជារបស់ខ្លួន សូម្បីតែរូបយេីងផ្ទាល់ (#អនត្តា)។
ដូចពាក្យអ្នកគ្រប់គ្នានិយាយអញ្ចឹង បេីអាចាស់មិនទៅ អាថ្មីក៏មិនមោដែរ នឹងហេីយដែលគេហៅថា ដំណេីរជីវិត (#វដ្តសង្សារ) ។ដំណេីរជីវិត ពីខ្ញុំ P’WINបញ្ជាក់ ដូចរូបភាពនឹងអញ្ចឹង នៅសុខៗកញ្ញា Rern Nat មកចាប់កូនប្រុសគេ ថតយកម៉ង តែចុងក្រោយជម្រេីសគាត់ក៏នៅតែមិនមែនជាខ្ញុំ»។
ការត្រឡប់មកវិញនេះ មិនដឹងថាលោក អាចឆក់បានការទាក់ទាញឡើងវិញ កម្រិតណានោះទេ។ ប៉ុន្តែការងារនេះលោក ពេញចិត្តយូរមកហើយ ទើបងាកមកជាថ្មី តាមនិស្ស័យដែលចូលចិត្តមិនអាចចោលបាន។