រឿងរ៉ាវច្របូកច្របល់បានកើតឡើងជាថ្មីទៀតហើយ រវាងលោកគីនីន និង អតីតភរិយា កែវ វលក្ខ័ បានបិទបញ្ចបទំនាក់ទំនងជាប្តីប្រពន្ឋជាផ្លូវការ។ មូលហេតុដោយសារតែគេ ស្រាប់តែឃើញអ្នកនាង កែវ វលក្ខ័ រៀបចំពិធីភ្ជាប់ពាក្យ តែងតួជាកូនក្រមុំដ៍ស្រស់ស្អាត ទទួលស្វាមីថ្មី។

អ្នកនាង វលក្ខ័ បាន ភ្ជាប់ពាក្យ នាព្រឹកថ្ងៃ១២ មេសា ឆ្នាំ២០២២ ដោយក្រៅពីឃើញឪពុកម្តាយសងខាង ចូលរួមជូនពរជ័យ ក៍មានវត្តមានអតីត តារាសម្តែង កែវ ពិសីចូលរួមដែរ។ មុនភ្ជាប់ពាក្យគេ ឃើញលោកគីនីន ចេញមុខកៀកកិតណាស់ជាមួយ អ្នកលក់ឡេ មេម៉ាយកូន៣ ដែលមានឈ្មោះថា សុវណ្ណរីហៅម៉ាក់ស្រីពេជ្រ។ ដូចនេះអាចសន្និដ្ឋានថា ប្តីប្រពន្ធ លោកគីនីន និង កែវ វលក្ខ័ បានបញ្ចប់ហើយ។ អ្វីដែលគេសង្ស័យបន្តទៀត នោះគូស្នេហ៍ថ្មី របស់លោកគីនីន អាចជាអ្នកមេម៉ាយ យេរៗ កំពុងចាយសម្រស់នោះក៍ថាបាន។

យ៉ាងណា អាចជាការលាតត្រដាងថ្មី ក្រោយម្ខាងៗ បានដល់គូដូចគ្នាហើយ មហាជនលែងឆ្ងល់បន្តទៀតហើយ រឿងមុន និងមិនស្មានថា រវាងលោកគីនីន និងភរិយាដល់ការបែងបាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here