ប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុក កំពុងរងគ្រោះពីការនេសាទខុសច្បាប់នៅបឹងទន្លេសាប ដោយសារអ្នកនេសាទខុសច្បាស់ប្រើប្រាស់ឱបករណ៍ឆក់ត្រី និងយ៉ាំងកាវ ធ្វើឲ្យត្រីក្នុងបឹងបាត់បង់យ៉ាងធ្ងន់ធ្ងរ។ ការថយចុះកម្រិតទឹកនៃទន្លេមេគង្គក៏បង្កឱ្យផលត្រីធ្លាក់ចុះផងដែរ។ អ្នកភូមិបានដឹងពីផលប៉ះពាល់នេះ ដោយសារប្រាក់ចំណូលប្រចាំថ្ងៃពីរបរនេសាទរបស់ពួកគេបានធ្លាក់ចុះ។ ការណ៍នេះ បង្ខំឱ្យអ្នកភូមិជាច្រើនផ្លាស់ប្តូរមុខរបរពីការនេសាទ មកចាប់ផ្តើមដឹកជញ្ជូនភ្ញៀវទេសចរតាមទូកទស្សនាព្រៃលិចទឹកក្នុងបឹងទន្លេសាប ដើម្បីប្រកបរបរចិញ្ចឹមជីវិតជំនួសវិញ។ . ទោះបីផ្លាស់ប្តូររបរចិញ្ចឹមជីវិតក្តី អ្នកភូមិត្នោតកំបុត ក្នុងឃុំកំពង់ភ្លុកនៅតែមានបញ្ហា និងមិនអាចរកប្រាក់ចំណូលបានសមរម្យ។ ទន្ទឹមនឹងនេះ ពីមួយឆ្នាំទៅមួយឆ្នាំ ព្រៃលិចទឹករាប់សិបហិកតា ត្រូវបានអ្នកភូមិកាប់បំផ្លាញ និងដុតចោលនៅរដូវប្រាំង ដើម្បីប្រែក្លាយដីលិចទឹកឱ្យទៅជាដីកសិកម្ម។ លោក វាន់ ផល ដែលជាមេភូមិបានមានប្រសាសន៍ថា បញ្ហាលេចធ្លោជាងគេ ដែលប៉ះពាល់ដល់ប្រជានេសាទ គឺការនេសាទខុសច្បាប់។ ហើយលោកបន្ថែមថា ប្រសិនបើបញ្ហានេះត្រូវបានដោះស្រាយ នោះចំនួនត្រីនឹងកើនឡើង។
ការនេសាទខុសច្បាស់ បានរុញច្រានជីវិតអ្នកល្បាតក្នុងភូមិកំពង់ភ្លុកឱ្យប្រឈមនឹងហានិភ័យ
0