អ្នក​ភូមិ​នៅ​ខេត្ត​បាត់ដំបង ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​បាន​រាយការណ៍​ពី​វិធានការ​ដ៏​តឹងរ៉ឹង​ដែល​ក្រុមហ៊ុនធ្វើអាជីវកម្មថ្មបរទេស​អនុវត្ត​ក្នុង​ការ​ស្វែង​រក​ប្រាក់​ចំណេញ​បន្ថែម​ទៀត។ លោក ប៊ឺ សារ៉ាន់ មេភូមិប៉ោយស្វាយ ឃុំតាគ្រាម មានប្រសាសន៍ថា ការងាររបស់ក្រុមហ៊ុនអាជីវកម្មថ្មបានប៉ះពាល់ដល់ភូមិជាច្រើន ដោយលោកបានរាយការណ៍ថា បន្ទាប់ពីរដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនទាំងនោះមកធ្វើអាជីវកម្មនៅក្នុងភូមិ ភ្នំត្រូវបានបំផ្លាញនិងបាត់បង់អស់ជាច្រើននូវធនធានធម្មជាតិ។ លោក​បាន​បន្ថែម​ថា ប្រជាពលរដ្ឋ​ជាង ១០០ គ្រួសារ​នៅ​ជុំវិញ​ទីតាំង​ក្រុមហ៊ុន​​បាន​រង​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដោយ​ធូលី​ដីដោយសារការជីកកកាយភ្នំនិងការដឹកជញ្ជូនរបស់ឡានធំៗ ខណៈ​ដីចម្ការ​របស់​ពួក​គាត់បាត់បង់ទិន្នផលច្រើន។ លោក សារ៉ាន់ បាននិយាយថា អ្នកភូមិទាមទារឱ្យក្រុមហ៊ុនដែលប្រតិបត្តិការនៅជិតពួកគេជួយសម្រាលទុក្ខលំបាក ដោយបាញ់ទឹកលើផ្លូវ ដើម្បីកាត់បន្ថយធូលីដីដែលហ៊ុយ ហើយគ្រាន់តែបិទបាំងរថយន្តដឹកដី ដើម្បីការពារកុំឱ្យថ្មធ្លាក់មកលើផ្លូវ។ កង្វះវិធានការសុវត្ថិភាព របស់ក្រុមហ៊ុនអាជីវកម្មថ្ម ដែលធ្វើអាជីវកម្មនៅជាប់ភូមិ បានបណ្តាលឲ្យអ្នកភូមិម្នាក់បានស្លាប់ កំឡុងពេលពួកគេកំពុងបំផ្ទុះភ្នំដែលធ្វើឱ្យដុំថ្មហោះមកប៉ះក្បាលនាពេលកន្លងមក។

LEAVE A REPLY

Please enter your comment!
Please enter your name here