តារាច្រើនរូប បានពង្រឹងរូបភាពទេវតា ឆ្នាំថ្មីតាមរយៈការ រចនាផ្សេងៗ តាមគំនិតច្នៃប្រឌិត ហើយក៍ ធ្វើអោយម្នាក់ៗទាក់ទាញមិនធម្មតា។ បែបនេះហើយទើបធ្វើអោយ ឱកាសបុណ្យចូលឆ្នាំកាន់តែទាក់ទាញឡើង។
វប្បធម៌អរូបី: <>កាលពីឆ្នាំរកា សប្តស័ក ឆ្នាំ២០០៥ ទេពធីតារក្សាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ធ្លាប់ឃើញម្តងហើយ ដូចរូបថតមហាសង្ក្រាន្ត តែមិនសូវមានអ្នកចាប់អារម្មណ៍រឿងកាន់កាំភ្លើង។ទើបតែឆ្នាំនេះឃើញផ្អើលតាមបណ្តាញសង្គម ឆ្ងល់ពីរឿងនេះ ទើបខ្ញុំសុំបកស្រាយខ្លះៗដើម្បីជម្រះក្តីសង្ស័យ។
​សង្រ្កាន្តឆ្នាំនេះ​ មានទេពធីតាមួយព្រះអង្គព្រះនាម​ កិរិណីទេវី
ដែលទ្រង់កាន់កាំភ្លើង មានអ្នកស្រាវជ្រាវខ្លះថាមិនមែនជាកាំភ្លើងធម្មតាដូចមនុស្សកាន់នោះទេ តែជា <>​ គ្រវែងចេញជាកាំរន្ទះ។
ចំណុចនេះគួរយល់ថា អាវុធសាហាវបំផុត មាន៤ គឺ:
១-វជីរាវុធ ឬវជ្រាវុធ របស់ព្រះឥន្ទ្រាធិរាជ
២-គទាវុធ ឬដំបងពេជ្រ របស់ស្តេចវេស្សវ័ណចតុលោកបាល
៣-ទុស្សាវុធ ឬឆ្នួតក្បាល របស់អាឡវក្ខយក្ស
៤-អគ្គិនេត្រ ឬភ្នែកស្តេចយមរាជ ក្រឡេកឆេះ
អាវុធទាំង៤នេះសាហាវបំផុត បើព្រះឥន្ទ ឬសេ្តចវេស្សវ័ណ​ ខ្ញាល់ នឹងអ្វីមួយគ្រាន់តែគ្រវែងអាចរំលាយលោកបាន ខ្លាំងជាងគ្រាប់នុយក្លេអ៊ែរ រាប់ពាន់ដង។
ក្រៅពីនេះ ព្រះសិវ: ឬព្រះឥសូរ កាន់ត្រីសូល៍ ឬលំពែង
មុខ៣ ជាអាវុធ។​ ព្រះវិស្ណុ ឬព្រះនារាយណ៍ កាន់ចក្រាវុធ ឬ
កងចក្រជាអាវុធ ធ្លាប់ផ្តាច់ខ្លួនរាហូអសុរិន្ទ្រ ជា២កំណាត់
ដោយសារកងចក្រនេះ។
ដោយឡែកករណី ទេពធីតាកិរិណីទេវី កាន់កាំភ្លើង មិន
មែនវជ្រាវុធ ដូចព្រះឥន្ទនោះទេ គឺកាំភ្លើងបែបមនុស្សលោក
ដែលរាជសព្ទថា​ <>។
ព្រះបាទជ័យវរ្ម័នទី២(ព្រះកេតុមាលា)គីជាព្រះមហាក្សត្រ។ ខ្មែរមុនគេ នៅសម័យអង្គរ ដែលបានរៀបចំពិធីទេវរាជនៅលើភ្នំគូលែន​ ព្រះអង្គបានត្រាស់បង្ញាប់ឲ្យសិត ព្រះខ័នរាជ្យ ព្រះខ័នរង ព្រះខ័នស្តេចត្រាញ់ ទុកជាគ្រឿងសម្រាប់រាជ្យ​ ដោយមានព្រាហ្មណ៍ព្រះរាជគ្រូឈ្មោះសិវកៃវល្យ ជាអ្នកដឹកនាំធ្វើក្បួនមហាសង្ក្រាន្ត ក៏អាចរៀបចំចងក្រងនៅសម័យកាលនោះដែរ ដោយចារដាក់ស្លឹករឹត ឬលើស្បែកសត្វសម្រាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំ និងប្រាប់ទំនាយផ្សេងៗប្រចាំឆ្នាំ។
ឯកសារជីវ តាក្វាន់ ក៏បានពីពណ៌នាពីពីធីបុណ្យចូលឆ្នាំ។ដែលរៀបចំនៅមុខព្រះបរមរាជវាំង ក្រុងនគរធំ ផងដែរ។
ដូច្នេះបណ្ឌិតព្រាហ្មណាចារ្យ អាចនឹងប្រជុំគ្នា ដាក់ឈ្មោះ
<>ឲ្យកាន់អាវុធខុសៗគ្នា ជាពិសេស។
<>ឬកាំភ្លើងនេះឯង។​ សូមបញ្ជាក់ថាបុព្វបុរសខ្មែរ ចេះធ្វើកាំភ្លើងតាំងពីសម័យអង្គរ ដោយជីកយកដែកនៅខេត្តកំពង់ស្វាយ ទៅផលិត និងចេះធ្វើរំសេវ ពីអាចម៍ប្រចៀវ និងផេះដុតយកពីដើមរាំងសាំង។
អាវុធនេះបើខ្នាតតូច ហៅកាំភ្លើង បើខ្នាតធំហៅ<>​ យកឈ្មោះតាមលទ្ធិមេនិយម​ ។ កងទ័ពខ្មែរ ប្រើមេរៀម សម្រាប់បាញ់ទម្លុះរបងបន្ទាយខ្មាំង ប្រើកាំភ្លើងសម្រាប់បាញ់ប្រហារបច្ចាមិត្រដែលនៅជិត តែកាំភ្លើងប្រើគ្រាប់ដែក ឬគ្រាប់ថ្ម មិនអាចផ្ទុះជាអំបែងដូចអាវុធសម័យនេះទេ។
ដូច្នេះយើងអាចសន្និដ្ឋានបានថា អ្នកប្រាជ្ញរាជបណ្ឌិតខ្មែរ
ដែលបង្កើតក្បួនមហាសង្ក្រាន្ត ពិតជាដាក់ឲ្យទេពធីតាចូលឆ្នាំថ្ងៃព្រហស្បតិ៍ កាន់ព្រះទម្រង់អគ្គីនេះឯង លៃយ៉ាងណាឲ្យមានអាវុធតាមអ្វីដែលមនុស្សអាចផលិតបាន ពុំមែនកាំរន្ទះ ច្រឡំអាវុធព្រះឥន្ទ ឬកែវមណី របស់ទេពធីតាមណីមេខលា ដែលប្រយុទ្ធគ្នាជាមួយពូថៅយក្ស រាមាសូរ ចេញជាផ្គររន្ទះនោះទេ។
សរុបមក ទេវតាឆ្នាំថ្មីកិរិណីទេវី កាន់កាំភ្លើងជាទម្រង់
អាវុធដែលខ្មែរផលិតបាន មិនមែនវជីរាវុធដូចព្រះឥន្ទនោះទេ។
អាវុធទាំងឡាយដែលទេវតាទាំង៧អង្គកាន់ខុសៗគ្នានោះ
សម្រាប់ការពារកូនចៅលើផែនដីទាំងមូល មិនមែនតែស្រុក
ខ្មែរមួយទេ និងសម្រាប់ដាក់ទណ្ឌកម្មមនុស្សឃោរឃៅ។
ការបកស្រាយនេះមិនប្រាកដថាត្រឹមត្រូវនោះទេ ហេតុនេះ
សូមអស់លោក លោកស្រីបណ្ឌិត អត្ថកោវិទ គ្រប់មុខជំនាញ
មេត្តាអនុគ្រោះ និងជួយកែសម្រួលឲ្យទានផង។

LEAVE A REPLY

Please enter your comment!
Please enter your name here