ការប្រកួត សម្រស់បវរកញ្ញា របស់ប្រទេសថៃ ក្នុងកម្មវិធីMiss Grand Thai បានឆ្លងចូលដល់វគ្គ បង្ហាញឈុតហែលទឹក។ នារីកំពូលសម្រស់ជាច្រើននាក់ បានបង្ហាញខ្លួនធ្វើអោយ មហាជនមានការចាប់អារម្មណ៍ ហើយ សូម្បីតែគណៈកម្មាការ វាយតម្លៃក៍ មានសភាពពិបាក និងតឹងតែងផងដែរ។
កាលពីយប់ថ្ងៃទី១៥ មេសា ឆ្នាំ២០២២ មុននេះ មិនមានការប្រកាស Top5 នោះទេ! ក្នុងនោះ Boss Nawat បាននិយាយថា ពិតជាពិបាករេីសពិតមែន 25នាក់ ធ្វេីបានល្អបំផុតកាលពីយប់មិញ អោយគាត់ចម្រាញ់មកសល់ 5នាក់គាត់ពិបាកសម្រេចចិត្តណាស់ តែTop5 Swimsuit និងប្រកាសនៅថ្ងៃ Preliminary ហេីយ។ អ្នកឈ្នះនិងប្រកាសនៅថ្ងៃផ្តាច់ព្រ័ត្រ ។
Miss Grand Thailand 202 – 10years Anniversary ក្លាយជាការតាមដាន យ៉ាងផ្ចិតផ្ចង់ខ្លាំងណាស់ ព្រោះថា ឆ្នាំនេះជាឆ្នាំពិសេស គម្រប់ខួប១០ឆ្មាំក្នុង ការបង្កើតកម្មវិធី។ បែបនេះហើយទើប អ្នករៀបចំ បានជូនមកុដមិនតិចទេ ដល់ទៅ១០រូប ដើម្បីលើកទឹកចិត្ត អ្នកប្រឡង។ រីឯបវរកញ្ញាឆ្នាំនេះ ពិតជាពិសេស និងមានមោទនភាពបំផុត បានមកប្រឡងចំឱកាសមាស ពេជ្រ ។ បែបនេះហើយទើបម្នាក់ៗ ខិតខំព្យាយាមយកអោយ អស់ពីកម្លាំងកាយចិត្ត ដូចៗគ្នា។