អតីតកំពូលតារាចម្រៀង2 ដួងគឺអ្នកនាង យក់ ឋិតរដ្ឋា និងអ្នកនាង សុគន្ធ នីសា ដែលធ្លាប់បានក្លាយជាតារាកំពូលជួរមុខផ្នែកចម្រៀងស្រីនៅក្នុងប្រទេសកម្ពុជាត្រូវបានគេកត់សម្គាល់ថាកំពុងធ្លាក់ប្រជាប្រិយភាពពិបាកនឹងស្រង់ស្របនឹងក្រោយពេលដែលអ្នកទាំងពីរបានរៀបមង្គលការមានស្វាមីរៀងខ្លួនផង។

ខណៈពេលតារាស្រីវ័យក្មេងថ្មីៗជាច្រើនដួងកំពុងប្រជែងគ្នាមិនធម្មតាលើវិស័យចម្រៀង គេក្រឡេកមើលឃើញតារាចម្រៀងជើងចាស់2ដួងដែលធ្លាប់តែទទួលបានប្រជាប្រិយភាពពីមុនមក បែជាមើលមិនឃើញផ្លូវទាញយកចំណាប់អារម្មណ៍ត្រឡប់មកដូចដើម ស្របពេលដែលអ្នកទាំងពីរក៏ខិតខំស្រវ៉េស្រវ៉ាបញ្ចេញអស់ពីសម្ថភាពមិនធម្មតាដើម្បីយកកេរ្តិ៍ឈ្មោះមកវិញក្នុងវិស័យសិល្បៈនាពេលចុងក្រោយ នៅតែមិនទទួលបានលទ្ធផលដូចដើមដូចការរំពឹងទុក។

ថ្វីត្បិតតែតារាចម្រៀងជើងចាស់ទាំង2 មានគ្រួសារ និងមានកូនក្នុងបន្ទុកយ៉ាងណាក្ដី ប៉ុន្តែគេឃើអ្នកអ្នកទាំងពីរតែងតែប្រឹងប្រែងហក់លោតគ្រប់ផលិតកម្មដើម្បីស្វះស្វែងទាញយកប្រជាប្រិយភាពមកវិញ។ មួយរយៈចុងក្រោយនេះគេឃើញអ្នកទាំងពីររំលេចគ្រប់ស្ទាយ៍ប្លែកៗ និងក្បាច់រាំគួរឱ្យទាក់ទាញនៅក្នុងបទចម្រៀងដើម្បីទទួលបានការចាប់អារម្មណ៍។ ជាក់ស្ដែងគ្រប់ស្នាដៃនៃបទចម្រៀងទាំងនោះហាក់ទទួលបានការគាំទ្រពីសំណាក់យុវវ័យនៅមានកម្រិតនៅឡើយ ដោយធៀបនឹងស្នាដៃបទចម្រៀងរបស់អ្នកទាំងពីរពីមុនគឺខុសគ្នាឆ្ងាយនាពេលបច្ចុប្បន្ន ទោះបីរំលេចស្ទាយ៍ទាន់សម័យនិងសម្រស់ក្មេងជាងវ័យជាងពេលមុនក៏ដោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here