នារីស្រស់ស្អាតម្នាក់ដែល ចូលចិត្តលើមាគ៎ាសិល្បៈ ប៉ុន្តែមិនទាន់ដើរដល់គោលដៅ បានប្រកាសតាំងចិត្តថា និងខិតខំធ្វើយ៉ាងណាអោយ ខ្លួនមានភាពលេចធ្លោ ហើយផ្លូវជ្រើសរើសគឺការចូលរួមក្នុងផ្នែក ប្រឡងបវរកញ្ញា។

ពិតជាសាកសមតែម្តង ដោយសារ ស្រីស្អាតរូបនេះ មានទម្រង់មុខមាត់ ដងខ្លួនស្រឡូន ខ្ពស់ស្រឡះល្អ។ មុខរបស់នាងមើល មួយភ្លែត ស្រដៀងអាំ តារាសម្តែង របស់ប្រទេសថៃ ដែលមានឈ្មោះល្បី។ យ៉ាងណាមិញ កញ្ញា សៀកក្លា ជីតា ដែលមិនទាន់មានឱកាសសាកល្បងលើ វិស័យសិល្បៈ កំពុងប្រាថ្នាចង់ច្បាមវិស័យនេះណាស់។ នាងគ្រាន់តែជាអ្នករកសុី មួយប៉ុណ្ណោះ តែសម្រស់មុខ មាត់វិញសិចសុី ញាក់សាច់។ មើលហើយដឹងថា ពេញចិត្ត តែម្តងព្រោះមាងស្រស់ស្អាត បានគ្រប់យ៉ាងដើម្បី ប្រកួតប្រជែង។

សៀកក្លា ជីតា បាននិយាយថា ខ្លូនមិនដឹងថា អាចវាយលុកលើវិស័យបវរកញ្ណា នេះបានដល់ផ្លូវណានោះទេ ។ ប៉ុន្តែមុនមានឈ្មោះក្នុងសិល្បៈ ទាល់តែយើងធ្វើអ្វីមួយ អោយគេមើលដឹងសិន។ មានតែការបង្អួតរាងលើឆាក និងបង្ហាញភាពក្លាហាននេះហើយ ដែលនាងចង់បាន។ មិនថាតែ ឱកាសប្រឡង Miss Grand Miss Universal នោះទេនាងចង់មកប្រកួតទាំង២។ ម្យ៉ាងយល់ខ្លះៗថា រូបសម្បត្តិខ្លួនសមខ្លះៗ ល្មមសាកល្បងរដូវកាលថ្មីនេះបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here