ខាត់ សុឃីម បានឡើងកូដ មួយប្រាវទៀត អំឡុងពេលចេញចម្រៀងចូលឆ្នាំនេះ ហើយផ្ទុះបទ«អូនលែងប្តីហើយ»។ បើទោះជាបទនេះ ហាក់មានមតិមួយចំនួន នៅមានការអាក់អន់ចិត្តតែ សាមីខ្លួន ផ្ទាប់ហាក់មិនអើពើឡើយព្រោះនោះជាការយល់ឃើញ ផ្សេងៗគ្នា រវាងអ្នកស្តាប់ ដែលមិនអាចតម្រូវចិត្តបានគ្រប់គ្នាឡើយ។
ខាត់ សុឃីម បានចេញបទថ្មីសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរនៅផលិតកម្មដាវីត្រា នោះ គឺបទ”អូនលែង ប្ដីហើយ”ដែលបទនេះហាក់មានភាពចម្រូងចម្រាសនៅលើបណ្ដាញសង្គម ព្រោះ តែមានការរិះគន់ច្រើន ជាងគាំ ទ្រដោយសារតែពាក្យពេជន៍មួយចំនួនត្រូវបាន អ្នកលេង បណ្ដាញ សង្គមចាត់ទុកថា ដូចជាមិនសាកសម្យ ទៅ និង តម្លៃនៃស្រ្ដីខ្មែរ ដូចជាលែងប្ដី ហើយ សប្បាយចិត្ត ប្រកាសរកសង្សារថ្មី…។
អ្វីដែលគូរឲ្យ សរ សើរ នោះសុឃីម នៅតែក្រោកឈនៅក្នុងសិល្បៈ បាន រឹងមាំដដែល ក្រោយនាងបានចាញ់ បោក ឧកញ៉ា ម្នាក់ អស់ លុយ ខ្ទង់៩០ម៉ឺនដុល្លារកាលពី ពាក់ កណ្ដាលឆ្នាំ២០២០ ដែលធ្វើឲ្យតារាពហុ ជំនាញតុក ស៊ិកយ៉ាង ខ្លាំង។ប៉ុន្ដែ ពេល នេះគេ ឃើញ សុឃីម រឹងមាំឡើងវិញដូចជាជិះរថយន្ដLexus Lx570 តម្លៃជាង២០ម៉ឺនដុល្លារ ហើយ នាង ថែម ទាំង លេងខ្លួនជាមួយគ្រឿងអលង្ការថ្លៃៗទៀត ផង។ រិតតែពិសេសអ្នកនាង បានសម្រេចបំណង អោយអ្នកម្តាយជាទីគោរព បានចេញទៅរស់នៅ អាមេរិក បានឃើញ ភាពរីកចម្រើននៅពិភពខាងក្រៅ ដែលអ្នកនាងចង់បានយូរមកហើយ។