យុវជនខ្មែរម្នាក់បានចំណាយពេលបីឆ្នាំដើម្បីបង្កើតឧបករណ៍កែច្នៃដែលប្រើសម្រាប់កែច្នៃចានក្រដាសពីកាកសំណល់អំពៅក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក។
លោក តាំង សុជាតិ បាននិយាយថា លោកផ្តល់ដល់ទីផ្សារក្នុងស្រុកនូវចានក្រដាសក្នុងតម្លៃមួយដើម្បី ប្រើប្រាស់ប្រចាំថ្ងៃ ជាមួយនឹងការត្អូញត្អែរពីកង្វះខាតនៃការគាំទ្រសម្រាប់ក្រុមហ៊ុនតូចរបស់គាត់។ លោក តាំង សុជាតិ ស្ថាបនិក និង នាយកគ្រប់គ្រងក្រុមហ៊ុន MG Pacific Company Limited បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់គាត់គឺចង់បង្ហាញអ្នកប្រើប្រាស់នូវអត្ថប្រយោជន៍នៃការកែច្នៃកាកសំណល់ និងជាសញ្ញាមួយក្នុងការកាត់បន្ថយកម្រិតនៃការបំពុល។ លោកបន្តថា សិប្បកម្មរបស់លោកបានបង្កើតផលិតផលក្នុងស្រុក និងការងារបន្ថែមទៀតសម្រាប់ប្រជាជន។ លោក សុផាន់ ជាអ្នកបច្ចេកទេសនៅក្រុមហ៊ុនបានលើកថា ពួកគេបាននាំយកនូវឧបករណ៍ចាស់ៗពីផ្សារ និងយានដ្ឋានជួសជុលរថយន្តដើម្បីកែច្នៃប្រើប្រាស់ឡើងវិញក្នុងការបង្កើតជាឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងរោងចក្ររបស់ពួកគេ។ លោក ម៉ុក ចាន់ណា អ្នកលក់ទឹកអំពៅបាននិយាយថាគាត់រក្សាកាកសំណល់អំពៅក្នុង បាវដើម្បីទុកឱ្យក្រុមហ៊ុនរបស់ លោក សុជាតិ ជាជាងបោះចោល។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2022/04/postnewscambodia.com-kh71.com-2022-04-21_09-07-56_232120.jpg?fit=1000%2C563&ssl=1)