ប្រិយមិត្តជាច្រើន និយាយថា សុគន្ឋ និសា នៅតែរក្សារាងរៅតូចច្រឡឹងបានល្អ ទោះជានាងមានប្តីច្រើនឆ្នាំ មែនតែរូបមន្តរក្សា រាងសម្រស់នៅតែស្អាតហើយមិនចាស់តាមវ័យឡើយ។ មិត្តស្រីៗទាំងឡាយ ហាក់ចង់ដឹងវិធីសាស្ត្ររក្សារាងណាស់ ហើយក៍ចង់ដឹងនិងធ្វើតាម អាយឌលរបស់ខ្លួន។
ខណៈដែលឱក សុគន្ធកញ្ញា,សួស វីសា ,មាស សុខសោភា និងម៉ូនីកា ជាដើមក្រោយ ពួកគេមាន ប្ដី ហើយ សុទ្ធតែឡើងគីឡូជ្រុលបន្ដិចឬបែកសាច់ជាងមុននោះតារាស្រគត់ស្រគុំសុគន្ធ និសា បែជាអាចរក្សាររូបរាងបាន សឹង តែដូចកាលនៅលីវ ទៅវិញ។ការថែរាងបានស្វែលរបស់ សុគន្ធ និសា នោះធ្វើឲ្យនាងនៅតែ មានទីផ្សារក្នុង អា ជីពចម្រៀង និងក្ដាប់បានស្ពត ពាណិជ្ជ កម្មធំៗតទៅទៀតទើបធ្វើឲ្យប្រាក់ ចំណូលពីសិល្បៈរបស់នាងរក្សារ លំនឹង បានខណៈ ដែល សម្រាប់ថ្ងៃ បុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃនេះនិសា ក៍ជាប់ច្រៀងសម្ដែងទាំង៣ថ្ងៃផងដែរ។អ្វី ដែ លគូរ ឲ្យ កត់សម្គាល់នោះស្វាមីនាងលោកចៅ សម្បត្តិ បានគាំទ្រនិងព្យាយាមលើកទឹកចិត្តនាង គ្រប់ ពេលវេលាទាំងអស់ ក្រោយពីអាណិកជនខ្មែរមកពីអាមេរិករូបនេះ បានព្យាយាម បញ្ចុះ បញ្ចូលនិសា ឲ្យបោះបង់អាជីពចម្រៀង ទាំងស្រុងតែត្រូវទទួលបរាជ័យ។
និសា បានបង្កើនល្បឿនអុកឡុក សិល្បៈ ដូចមុនដោយទទួលតែច្រ់ងប៉ុណ្ណោះ នាងមិនបោះបង់ឡើយ។ សិល្បៈនេះហើយ ទើបឈានដល់ការមានអ្វីៗ គ្រប់យ៉ាងទាំងកិត្តិយស កេរ្តី៍ឈ្មោះ ហើយចាត់ទុកថានេះជា ភ័ព្ទប្រសើរមួយដែលបាន ឆ្លងដល់ភាពល្បីល្បាញ ជាអមតៈ។