ជាដំណឹងមួយ ប្លែកផងដែរ ដោយយើងឃើញថា បវរកញ្ញាចក្រវាល​កម្ពុជា​២០២១​ ងិន​ម៉ារ៉ាឌី​ បានផុសនៅ​ IG Story ថា​ នាងហ្នឹងចាប់ផ្តេីមថតរឿងនៅពេល​ឆាប់ៗខាងមុខនេះ​ ។ដូចនេះហើយទើប អ្នកគាំទ្រ និយាយថាស្ងាត់ៗដាក់មួយរឿងមេីល​ Ngin Marady ហៅRosa ។

នៅពេលប្រកាសខ្លួនចូល វិស័យសម្តែង បានជម្រុញអោយគេមើលឃើញថា ងិន ម៉ារ៉ាឌី ប្រហែលជា អាចទទួលបានការចាប់ អារម្មណ៍បន្តទៀត ព្រោះនេះជាស្នាដៃថ្មី ដែលនាងនឹង សាងបានបន្តលើផ្នែក សម្តែងលេងទឹកមុខ។ ហ្វេនៗ ជាច្រើនបានទទួលនូវអារម្មណ៍ សប្បាយចិត្ត ដែលខ្លះរង់ចាំអ៊ុតមើល និងតាមដានថា ម៉ារ៉ាឌី មានទេពកោសល្យកម្រិតណា ក្នុងការសម្តែងជាតួអង្គ តាមផ្ទៃរឿង។

ងិន ម៉ារ៉ាឌី ជាតារាម៉ូដែល ហើយក៍មានជំនាញ ផ្នែករាំយ៉ាងរស់រវើក។ នាងជាបវរកញ្ញា ក្លាហានម្នាក់ដែល រើបម្រះភាពមើលងាយលើស្ត្រីទន់ខ្សោយ ពីក្មេងស្រីតូចល្អិតរហូត ប្រយុទ្ឋ តតាំងឧបសគ្គ ដណ្តើមបានមកុដ។ ភាពជាគម្រូ របស់ ម៉ារ៉ាឌី យកគម្រូតាមគឺ រៀមច្បង រ៉េត សារីតា ទើបនាងសម្រេចចិត្តមកដាក់ពាក្យប្រឡង។

LEAVE A REPLY

Please enter your comment!
Please enter your name here