ប៉ុន្មាននាទីមុននេះ តារាហ្វេសបុកភេទទី៣ កញ្ញា ស្រីមូល ដែលត្រូវគេស្គាល់ថាគឺជាអ្នកជំនិតរបស់ អ្នកនាង ស្រីអូន បានធ្វើអោយអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ និង រំភើបជំនួសយ៉ាងខ្លាំង ចំពោះពាក្យពេចន៍ និង កាយវិការបស់អ្នកនាង ចំពោះអ្នកនាង ស្រីអូន។ នាងមិនត្រឹមតែបង្ហោះសារយ៉ាងរំជួលចិត្តតែម្យ៉ាងទេតែក៏បានបង្ហាញរូបភាពដ៏កម្រចំពោះអ្នកមានគុណរបស់នាង គឺស្រីអូន ដែលអ្នកឃើញហើយក៏រំភើបជំនួស។

កញ្ញា ស្រីមូល បានសរសេរ អមដោយរូបភាព៣សន្លឹកថា”ថ្វាយបង្គំដឹងគុណចំពោះព្រះរស់ទីពីររបស់ខ្ញុំ ស៊ុន្ទរី នួន 🙏🏻❤️ ជាម្ដាយ ជាបងស្រី ជាមេ ជាជីវិត និងជាអ្វីៗគ្រប់យ៉ាងរបស់ខ្ញុំ ❤️ ពេលខ្លះខ្ញុំគឹតថាខ្ញុំពិតជាមនុស្សដែរអាក្រក់ និង អត្មានិយមខ្លាំងណាស់ដែរធ្លាប់បានចង់គឹតថានិងដើរចេញពីគាត់ 😭 ទាំងដែរគាត់មិនដែរសូម្បីតែគិតថាគាត់និងចង់បោះបង់ ហើយនិងចង់ចោលខ្ញុំ 😭🙏🏻 កូនសូមទោសណាម៉ែ ហើយសូមទោសសំរាប់គ្រប់យ៉ាង 😭🙏🏻 ហើយកូនអរគុណម៉ែ ដែរបានបង្កើតជីវិតថ្មីដល់កូន អរគុណម៉ែដែរបានកែប្រែកូនគ្រប់យ៉ាង ពីមនុស្សម្នាក់ ដែលគេមើលងាយមិនអោយតំលៃ គេចាត់ទុកដូចជាសំរាម ប្រែក្លាយជាមនុស្សម្នាក់ ដែលមានគេគោរព គេស្រលាញ់ គេអោយតំលៃ គេផ្ដល់កត្តិយល និងបានឈរនៅក្នុងត្រង់ចំនុចមួយនេះ 🙏🏻 កូនជូនពរអោយម៉ែមានសុខភាពល្អ នៅធ្វើជាដើមឈើដ៏ធំ ជាម្លប់ដល់ត្រជាក់ដល់កូន និងមនុស្សជុំវិញខ្លួនម៉ែជានិរត្តន៍ 🙏🏻❤️”។ ជាមួយនឹងការបង្ហោះមួយនេះ មានអ្នកគាំទ្រកោតសរសើរ ហើយក៏នឹងបញ្ចប់នូវពាក្យចចាមអារ៉ាម ទាំងឡាយមិនល្អ រវាងនាង និង ក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលធ្លាប់មានការលើកឡើងផងដែរ។ ការបង្ហោះនេះបង្ហាញថា កញ្ញា ស្រីមូល នៅតែជាបុគ្គលិកដ៏ល្អ ហើយនាង និង អ្នកនាងស្រីអូន គឺនៅតែជាម្ដាយ និង កូនស្រីដ៏ល្អគ្មានថ្ងៃប្រេះឆា។

LEAVE A REPLY

Please enter your comment!
Please enter your name here