នៅពេលនេះ គេហាក់កំពុងតាមដានជាថ្មីថា ហុិន ច័ន្ទនិរត្ន័ អាចនិងជួបរាំងស្ទះ ស្នេហាជាថ្មីទៀតហើយ។ នាងបន្តបង្ហាញ នូវសកម្មភាពស្ងប់ស្ងាត់ មិនអើពើនិង ជីវិតគូដូចការលើកឡើង។ ញឹកញយឃើញនាង ទៅណាមកណាតែាឯង ហើយក៍សង្ស័យថា ស្នេហាហាក់ប្រែមិនសមប្រកប។

គេថាស្រីស្អាតច្រើនតែអភ័ព្វស្នេហ៍ ព្រោះប្រុសតោងស្នេហ៍ច្រើនពេក ចុងក្រោយ”ទន្សា យក៍រួច ត្រីរ៉ស់ ក៍រួច” ។ដោយឡែកសម្រាប់ស្រីស្រស់ហ៊ិន ច័ន្ទនីរ័ត្ន វិញក្រោយចូលប្រឡូកក្នុងពិភពសិល្បៈរយៈ ពេល១៥ឆ្នាំនេះ នាង ត្រូវបានបុរសស្ទើគ្រប់ប្រភេទទាំងអស់តាមស្នេហាក្នុងនោះមានដូចជាមន្រ្ដីធំមួយចំនួន,តារារួមអាជីព និង អ្នកជំនួញធំៗជាដើម។

ចំណងស្នេហាច័ន្ទនីរ័ត្ន បែជាមិនអាចរក្សារបានភាពយូរអង្វែងនោះទេ ពោលគឺកំពុងតែ ផ្អែមល្ហែម ក៍ចែកផ្លូវគ្នាកណ្ដាលទីទៅវិញទើបធ្វើឲ្យនារីតូចតន់រូបនេះ ត្រូវបានគេដឹងថាកំពុងតែបៀមទុក្ខស្នេហ៍តែ ម្នាក់ ឯង។យ៉ាងណា សម្រស់តារាវ័យ២៩ឆ្នាំរូបនេះនៅតែស្រស់សោភា ហើយនាងតែងតែលេចធ្លោជាងគេជា និច្ច រាល់ ពេលនាងបង្ហាញខ្លួនតាមបណ្ដារកម្មវិធីទាំងឡាយបើទោះជានីរ័ត្ន មិនដែលហ៊ានបញ្ចេ ញស្បែកសាច់ គល់ ភ្លៅ និងដើមទ្រួងឲ្យគេឃើញក្ដី។

ច័ន្ទនីរ័ត្ន ធ្លាប់ប៉ៈស្នេហ៍មិនសមប្រកបជាច្រើនសារក្ដី តែតារារួមអាជីពនៅ តែសរសើរនាងថា ពិធី ការិនីតូចតន់រូបនេះ ថាមិនមែនយកលុយជាធំឡើយ ពោលគឺបុរសដែលអាចយកបេះដូង នាងបានទាល់តែ នាង ស្រលាញ់ដែរទើបអាច ទៅរួច។

LEAVE A REPLY

Please enter your comment!
Please enter your name here