ចាប់តាំងពីឡើងឆាកបាន ប៉ុន្មានលើកមកពេលនេះ បវរកញ្ញា មកពីខេត្តភូកេត បានឡើងប្រជាប្រិយភាពណាស់ ជាមួយរូបរាង និងដងខ្លួនសិចសុី។ អុីងហ្វា មើលទៅទំនង ឡើងវគ្គសំខាន់ៗ ហើយអាចនឹង ប្រជែងមកុដក៍ថាបាន។
បេក្ខភាព មកពីខេត្តភូកេត ប្រទេសថៃ ដែលជាតំបន់ សមុទ្រ កំពុងទទួលបានការ តាមដានយ៉ាងខ្លាំងលើការប្រកួត ព្រឹត្តិការណ៍ Miss Grand Thailand 2022 ដែលកំពុងបើក ការប្រកួត បានប៉ុន្មានវិញ្ញាសារមកហើយ។ ពេលនេះគណៈកម្មាការបាន តាមដាន មើលអ្នកប្រឡងទាំង៧៧ រូបដើម្បិចង់ដឹងថា ស្រីស្អាតម្នាក់ណាលេចធ្លោជាងគេ។
ប្រទេសថៃ ឯនោះវិញ កំពុងតែ មមាញឹកការប្រឡង Miss Grand 2022 ហើយក៍ឆ្នាំពិសេស ត្រូវខួប10ឆ្នាំរបស់ Thai Grand ផងដែរ។ វាពិតជាធំខ្លាំងណាស់ ពួកគេដែលជាម្ចាស់ មកុដ ក៍មកជុំគ្នាលើវេទិកាហេីយ 9នាក់មកស្វាគមន៍យ៉ាងរាក់ទាក់ ដល់សិស្សប្អូនទី10របស់ពួកគេ ឆ្នាំនេះជឿថា Grand និងល្អមេីល ជាពិសេសការរៀបចំជាសម័យកាលថ្មី Miss Grand Thailand ។
ប្រទេសថៃ បានបើកយុទ្ឋនាការ ប្រកួត កម្មវិធី Miss Grand Thai រដូវកាលទី១០ ដោយអ្នករៀបចំ មានការប្រយ័ត្នណាស់ក្នុងការ វាយតម្លៃ លើបេក្ខភាព ដែលបានមកដាក់ពាក្យ ហើយបានជាប់ជាតំណាងខេត្តក្រុង សរុប៧៧រូប។ អ្វីដែលគេមើលឃើញខួប១០ឆ្នាំនេះ ត្រូវបានជូនមកុដ ច្រើនដល់ទៅ១០ មកុដ ក្នុងនោះ មកុដ១ចាត់ថា ជាមកុដ ព្រះនាងដ៍សំខាន់តំណាងការឈ្នះអស់នារីកំពូល សម្រស់ឯទៀត។ ដូចនេះហើយទើប បណ្តាបេក្ខភាព និងគណៈកម្មាការជាច្រើនទៀត សុទ្ឋតែប្រឹងប្រែងរៀងៗខ្លួន ពិនិត្យមើលលើ ទេពកោសល្យនាងៗ ដ៍មានសម្រស់មកបង្អួតរាង និងភាពឆ្លាតវៃ។