គិតត្រឹមខែសីហានេះ គ្រួសារសិល្បករនៅតែត្រូវគេឃើញបន្តមានទុក្ខ ដោយកាលពីខែថ្ងៃទី១ ម្ដាយ កញ្ញា ទឹម រដ្ឋា ទទួលមរណភាព ថ្ងៃទី២ តារាចម្រៀងកន្ទ្រឹម ទទួលមរណភាព និង ថ្ងៃទី៣ សីហា ក្មួយបង្កើតតារាចម្រៀង អ្នកស្រី ឆោម ឆវិន ទទួលមរណភាព ពេលនេះតារាសិល្បៈ២រូបទៀត ហើយ បានក្លាយជាអ្នកបាត់បង់សមាជិកគ្រួសារដ៏សំខាន់។ នេះមិនទាន់រាប់បញ្ចូលទុក្ខសោក របស់សិល្បករមួយចំនួនដែលទុក្ខ ហើយមិនសូវមានការចាប់អារម្មណ៍នោះផង។
សិល្បករ២រូប ដែលមានទុក្ខបន្ថែមនេះ គឺតារាចម្រៀង លោក ស៊ឹម សុវណ្ណដូឡា ដែលបាត់បង់ជីដូនបង្កើត កាលពីថ្ងៃទី៥ សីហា ក្នុងឆ្នាំ២០២០ មុននេះ និង តារាសម្ដែង លោក រុន ណាកូ ដែលជាពិធីករផ្ទះតារា ដែលបាត់បង់អ៊ំស្រីបង្កើតវ័យជាង៦០ឆ្នាំ ក្រោយមានជម្ងឺបេះដូងរីក កាលពីយប់រំលងអាធ្រាតុព្រឹកថ្ងៃទី៨ សីហា ឆ្នាំ២០២០ មុននេះ។ ការបាត់បង់សមាជិកដ៏សំខាន់របស់តារាទាំងពីរ គឺជាការបន្ថែមតួលេខក្នុងរង្វង់សិល្បៈនៅក្នុងឆ្នាំ២០២០នេះ បន្ទាប់ពីតាំងពីដើមឆ្នាំ២០២០មកគ្រាន់តែរាប់ត្រួសៗ គឺសិល្បករមានទុក្ខ មិនក្រោម២០រូបទៅហើយ។
លោក សុះ ម៉ាច នៅតែយល់ថា សិល្បករគួរតែជួបជុំគ្នាអោយបានច្រើនដើម្បីធ្វើបុណ្យបណ្ដេញចង្រៃ ដោយលោកបានចាត់ទុក្ខការមិនធ្វើបុណ្យជុំគ្នាជាលក្ខណៈអ្នកសិល្បៈ គឺចេះតែបន្តអោយគ្រួសារអ្នកសិល្បៈមានរឿងមិនចប់បែបនេះ។ ជាមួយនឹងការលើកឡើងនេះ គ្រួសារតារាកម្ពុជា ក៏បានបហរមែប្រមូលអ្នកសិល្បៈមួយចំនួនធ្វើបុណ្យជុំគ្នា នៅព្រឹកថ្ងៃទី១២ សីហា នៅវត្តសំរោងអណ្ដែត ក្រោមវត្តមានសម្ដេចសង្ឃ រ័ត្ន សារឿន ជាព្រះចៅអធិការវត្តផងដែរ ដោយរំពឹងថានឹងមានសិល្បករច្រើនរូបចូលរួម។