តារាចម្រៀង លោក ព្រាប សុវត្ថិ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជា «ឧកញ៉ា»ហើយ។

យោងតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន សិល្បករកម្ពុជា ទទួលចុះនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២នេះ។ ការទទួលបានងារជាឧកញ៉ារបស់លោក ព្រាប សុវត្ថិ នាពេលនេះគឺជាតារាមួយដួងទៀត បន្ទាប់ពីតារាចម្រៀងលោក ខេមរះ សិរីមន្ត ទើបតែទទួលបានងារដូចគ្នាផងដែរ។
យ៉ាងណាកំពូលតារាចម្រៀងទាំងពីរខាងលើនេះដែលបានក្លាយជាឧកញ៉ានាពេលនេះ បន្ទាប់ពីអ្នកទាំងពីរបានចូលរួមធ្វើការងារសង្គមជាបន្តបន្ទាប់ ខណះពេលដែលពួកគេកំពុងកាន់កាប់មុខជំនួញដែលមានតម្លៃវ៉ាល់លានដុល្លារនៅក្នុងដៃផងដែរ។

មហាជន ជាពិសេសប្រិយមិត្តគាំទ្របានសម្តែងការអបអរសាទរចំពោះលោក ព្រាប សុវត្ថិ ដែលបានទទួលងារជាឧកញ៉ាពីព្រះមហាក្សត្រនាពេលនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here