ស៊ូហ្សាណា ត្រូវចាត់ទុកថា ជាផ្កាកំពុងរីកយ៉ាងមានការចោលក្លិន ។ នាងសម្បូរកន្លង់តាមសុំស្នេហ៍ច្រើន ចាប់តាំងពីលេចធ្លោមក។ ប៉ុន្តែឪពុកម្តាយ នាង មិនចង់អោយគិតគូ ហើយយកពេលសាងស្នាដៃ តែនៅលើសិល្បៈ។ មិមដឹងពេលណា ហ្សាណា ព្រមបើកបេះដូងទទួលយកស្នេហ៍។
នៅក្នុងពិភពសិល្បៈឲ្យតែស្រីស្អាតៗប្រាកដជាពិបាកគេចផុតពីរឿងអាស្រូវស្នេហាបានណាស់ ព្រោះ ពួក គេជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗ និងប្រុសមាន ទ្រព្យ ទាំងឡាយ ហេតុនេះ ហើយ ទើបមានតារាខ្លះកំពុងតែល្បីៗឡើងកូដ បានតែបន្ដិចក៍បាត់ ខ្លួន ទៅវិញ រហូតស្ងាត់ៗមានកូនធំៗទាំង មិនដែល បាន ចូលរោង ការក៍មានដែរ។
ក្រឡេក មើលស្រីស្រស់ធ្មេញចំពើសនាងរ៉េត ស៊ូហ្សាណា វិញរយៈពេលជាង ៤ឆ្នាំនៃការចាប់អាជីព ជម្រៀងនៅហង្សមាសនេះទោះជានាងត្រូវ បានគេចាត់ទុកថាមានរូបសម្រស់គូឲ្យក្នក់ ក្នាញ់ ជាងគេនៅផលិតកម្មធំនេះក្ដី តែតារាមានត្រេមុខដូចកូនកាត់ជប៉ុនរូបនេះនៅតែមិនទាន់ ជំពប់ រឿង អា ស្រូវ ស្នេហា ធ្ងន់ធ្ងម្ដងណាឡើយ ដែលធ្វើឲ្យមានការលើកឡើងថាតើហ្សាណា នឹងអាច គេច រឿង អាស្រូវស្នេហ៍បានជារៀង រហូតឬយ៉ាងណា ព្រោះថាតាំងពីនាងលេងសិល្បៈមក មាន ប្រុសៗ ព្យាយាមរាយអន្ទាក់ស្នេហ៍ លើនាងមិនតិច នាក់ឡើយតែទីបំផុតពួកគេបានត្រឹម ដកថយទៅវិញ ព្រោះតែចូលមិនចុះ។
រ៉េត ស៊ូហ្សាណា បានធ្វើឲ្យទីផ្សារចម្រៀងរបស់នាងលេចត្រដែតនៅ ហង្សមាសតាម រយៈការ ទាក់ទាញលើ រូប សម្រស់របស់នាងច្រើនជាងសំនៀង ហើយនាងក៍ជាតារាដែលក្តាប់ បានទីផ្សារស្ពតពាណិជ្ជកម្មធំៗ ជាច្រើន ក្នុង ដៃផងដែរ ទើបធ្វើឲ្យតារាសាច់សខ្ចីរូបនេះរកបាន ប្រាក់ ចំណូលជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗ។