តារាសម្តែង សារ៉ាយ សក្ខណា ហាក់មិនទាន់មាន តម្រុយឡើងទៅផ្ទះ នៅអាមេរិកវិញឡើយ ស្របពេលដែល ដំណើរវិលវិញ បានមកដល់ក្នុងខែឧសភានេះ។ សារ៉ាយ សក្ខណា ហាក់បង្ហាញ វត្តមានច្រើនឡើងៗ នៅក្នុងការងារសិល្បៈ ធ្វើអោយគេឆ្ងល់ ឬមួយ ប្តូរចិត្ត។
ក្នុងឱកាសមកលេងស្រុក ជើងនេះ របស់សក្ខណា ជាមួយប្តីឃើញថា ជាដំណើត មកច្រើនខែ ជាងគេពោលតាំងពីខែវិច្ឆិកា ឆ្នាំ២០២១មក ។ ប្រការបែបនេះ មកពីនាងស្រាប់តែផ្ទុះការចាប់អារម្មណ៍ ច្រើនលើភារៈបំពេញការងារ ក្នុងសិល្បៈថត សំអាងការ ថតចម្តែងចម្រៀងកាយវិការ និងកិច្ចការផ្សេងៗទៀត។
បើតាមដំណឹង តារាស្រអែមស្រស់ រូបនេះនឹង ឡើងទៅ អាមេរិកវិញនៅពេល បញ្ចប់ពិធីរៀបការទឹម រដ្ឋា ព្រោះពន្យាពេល ដោយសារ មិនចង់ចោល ពិធីសំខាន់នេះ។ ក្រោយមកក៍ស្ងាត់ ការវិលវិញ ។ យ៉ាងណាអាចមកពីនាង នៅមិនទាន់បង្ហើយការងារផ្សេងៗ ក្នុងស្រុករួចរាល់ទើប បានជាត្រូវ ពន្យាពេល ឬអាចចុងខែឧសភា នេះអាចវិលទៅ អាមេរិកវិញក៍ថាបាន។