ភ្នំពេញ៖ តាមរយះកន្លងមក យើងឃើញថាអតិថិជនរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិគឺតែងតែលើកសរសើរក៏ដូចជាអោយFeedback ល្អៗមកកាន់ក្រុមហ៊ុនជារៀងរាល់ថ្ងៃតែម្តង។ ហើយក្នុងចំណោមនោះមានអតិថិជនជាច្រើននាក់ដែលបានជាពីជម្ងឺធ្ងន់ធ្ងរ ដូច្នេះហើយទើបក្រុមហ៊ុនសម្រេចបង្កើតដំណើរកំសាន្តមួយនេះឡើង ដោយមានការម៉ៅយន្តហោះដើម្បីជូនអតិថិជនចំនួន១៦០នាក់ ដែលសុទ្ធតែជាអតិថិជនជាពីជម្ងឺធ្ងន់ធ្ងរ មានអាយុចាប់ពី៥០ឆ្នាំរហូតដល់៧០ឆ្នាំ និងមិនធ្លាប់ជិះយន្តហោះពីមុនមក ទៅដើរលេងកំសាន្តនៅឯទឹកដីនៃខេត្តសៀមរាបនៅថ្ងៃទី០៧ និង០៨ ខែឧសភា ឆ្នាំ២០២២ នេះ។

គួរអោយដឹងដែរថា ដំណើរកំសាន្តទាំងមូលគឺប្រព្រឹត្តិទៅនៅក្នុងគោលបំណងធំពីរសំខាន់ៗ ទី១គឺដើម្បីអគុណដែលអតិថិជនទាំង១៦០រូប បានសម្រេចជឿទុកចិត្តយ៉ាងម៉ោះមុតមកលើផលិតផលរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ រហូតបានជាពីជម្ងឺដែលធ្ងន់ធ្ងរ។ ទី២គឺចង់អោយអតិថិជនទទួលបានបទពិសោធន៍ថ្មីមួយទៀតក្នុងការធ្វើដំណើរតាមរយះយន្តហោះ។ ក្នុងនោះផងដែរ ស្រីអូន និងស្វាមីក៏ចូលរួមនៅក្នុងការធ្វើដំណើរជាមួយអតិថិជនផងដែរ ដើម្បីធានាបានថាអតិថិជនទាំងអស់នឹងទទួលបានការមើលថែយ៉ាងដិតដល់បំផុតក្នុងអំឡុងពេលធ្វើដំណើររហូតដល់ពេលត្រឡប់មកវិញដោយសុវត្ថិភាព។
ចំណែកឯការរៀបចំកម្មវិធីវិញគឺមានទាំងការជូនអតិថិជនដើរលេងកំសាន្តនៅក្នុងតំបន់ពិសេសៗនៃខេត្តសៀមរាប ការសម្តែងមួយចំនួនដូចជា៖ ប្រគំតន្រ្តី, ការសម្តែងឈុតឆាកកំប្លែងដោយក្រុមនាយពាក់មី, ការបង្ហាញរបាំអប្សរា, របាំក្ងោក, ការសម្តែងឈុតពិសេស(ផ្លយសួយ) និង ការច្រៀងលេងរាំលេងកំសាន្តជាមួយអតិថិជននៅទីតាំងសណ្ឋាគារដែលអតិថិជនស្នាក់នៅផ្ទាល់តែម្តង។

LEAVE A REPLY

Please enter your comment!
Please enter your name here