អ្នកតាមដានការបង្ហោះរបស់តារាហ្វេសប៊ុក ល្បីឈ្មោះ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី មិនតិចទេ លាន់មាត់សរសើរថា តារាហ្វេសប៊ុករូបនេះ មិនមែនមានតែសំបកក្រៅនោះទេ ពោលគឺលោកជំទាវពិតជាអភិជន ដែលស័កសមជាអ្នកសំបូរទ្រព្យប្រាកដមែន។ មិនត្រឹមតែមានវីឡាច្រើនកន្លែង និងមានមុខជំនួញជាច្រើនក្នុងដៃតែម្យ៉ាងនោះទេ តែការរស់នៅ និង ជីវិតប្រចាំថ្ងៃរបស់លោកជំទាវក៏អភិជនមិនធម្មតាផងដែរ។ ជាក់ស្ដែងមុនចេញទៅកម្សាន្តនៅអ៉ឺរ៉ុប គឺលោកជំទាវ និង ស្វាមី ចំណាយស្ទើរតែស្មើនឹងមង្គលការមួយធ្វើខួបយ៉ាងហាយសូអោយកូនប្រុសច្បង ហើយក្នុងពេលទៅដើរកម្សាន្តនៅបណ្ដាប្រទេសនៅទ្វីបអ៉ឺរ៉ុបនេះទៀតសោត គឺចំណាយយ៉ាងកប់ក្ដោងតែម្ដង។ អ្នកតាមដានច្រើនណាស់លាន់មាត់ថា លោកជំទាវពិតជាចំណាយមិនធម្មតាមែន ព្រោះមិនត្រឹមតែដើរទិញទំនិញក្នុងហាងប្រេនៗ ដែលត្រូវគេសង្ស័យថា ក្នុងមួយលើកៗអស់ប្រាក់មិនតិចជាងខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារនោះទេ គឺសូម្បីតែយន្តជិះទៅមក ក៏លោកជំទាវ និង ស្វាមី ចំណាយជិះប្រភេទ First Class ដែលមានតម្លៃខ្ពស់ ដែលសម្រាប់តែក្រុមអភិជនទើបហ៊ានចំណាយនោះផងដែរ។ ប្រភេទសំបុត្រយន្តហោះ First Class ដែលលោកជំទាវទិញជិះ គឺមិនក្រោមខ្ទង់ម៉ឺនដុល្លារសម្រាប់តម្លៃទៅមកនោះទេ ទើបគេកាន់តែយល់ច្បាស់ថា លោកជំទាវមិនដូចតារាអនឡាញមួយចំនួនដែលសម្ញ៉ែងតែសំបកក្រៅ ប៉ុន្តែការពិតគឺមិនហ៊ានចំណាយអោយសមនឹងឈ្មោះរបស់ខ្លួន ដែលត្រូវបានមហាជនចាត់ទុកជាអភិជននោះឡើយ។ ក្នុងដំណើរត្រលប់មកវិញ លោកជំទាវបានបង្ហោះរូបភាពនៅលើយន្តហោះ First Class អមដោយទំនិញប្រេនៗ ដែលស្ពាយរាប់មិនអស់ ពីទ្វីបអឺរ៉ុប ខណៈដែលដំណើរកម្សាន្តរបស់លោកជំទាវ និង ស្វាមី ក៏ដើរចាយលុយ និង ដើរទិញឥវ៉ាន់ដែលមានតម្លៃខ្ពស់ៗ ពីបណ្ដាប្រទេសដែលលោកជំទាវបានទៅដល់នៅទ្វីបអ៉ឺរ៉ុប។ លោកជំទាវបានបង្ហោះអោយហ្វេនៗដឹងថា បានត្រលប់ពីដំណើរកម្សាន្តវិញហើយ ហើយគ្រប់រូបភាពដែលលោកជំទាវ និង ស្វាមី បានបង្ហោះ ក៏មានអ្នកគាំទ្រច្រើនណាស់ សរសើរពីសំណាង និង ថានេះទើបសមជាជីវិតរបស់លោកជំទាវឧកញ៉ា ដែលជាឋានៈបែបអភិជន ដែលនារីទូទៅស្រម៉ៃចង់នោះ។ លោកជំទាវក៏បង្អួតសម្រស់ យ៉ាងស្រស់ស្អាតនៅលើទឹកដីអ៉ឺរ៉ុប ពិសេសនៅបារាំង និង ស្វីស ដែលមិនសមជានារីមានកូន៣នាក់ផងដែរ ជាពិសេសគឺនៅពេលលោកជំទាវបង្អួតសម្រស់ជាមួយឈុតថ្លៃៗ តាមបែបប្រទេសទំនើបនោះ៕
មុនចេញដំណើរទៀតសោត លោកជំទាវឧកញ៉ា ក៏ដើរទិញគ្រឿងពេជ្រដែលត្រូវគេដឹងថាចំណាយអស់ច្រើនសែនដុល្លារផងដែរ ទើបមួយគម្រោងទៅអ៉ឺរុបលើកនេះរបស់លោកជំទាវ និង ស្វាមី គឺចំណាយអស់មិនស្ទើរនោះទេ អាចក្បែរលានដុល្លារនោះផង បើរាប់ទាំងគ្រឿងអលង្ការដែលលោកជំទាវបានជះប្រាក់ទិញយកទៅពាក់លម្អ ក្នុងដំណើរកម្សាន្តនោះទេ។ ដំណើរទៅអ៉ឺរ៉ុបមួយនេះមិនមែនជាលើកទី១របស់លោកជំទាវនោះទេ គឺមិនតិចជាង២បីលើកមកហើយ ដោយគ្រាន់តែដំណើរលើកនេះ គឺទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះមានលក្ខណៈបែបអភិជនមិនធម្មតា តាំងពីចេញទៅរហូតត្រលប់មកវិញ៕