អ្នកម្នាង ឌួង ឌីយ៉ាត ទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ បានទទួលមរណភាពនាថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២នេះ វេលាម៉ោង ១១:៣៩នាទីព្រឹក នាមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ប្រទេសថៃ។ ដំណឹងដ៏ក្រៀមក្រំនេះចាត់ទុកជាការ ទូលថ្វាយនិងជូនដំណឹង ដល់អ្នកដែលស្រឡាញ់រាប់អានអ្នកម្នាងជ្រាបជាដំណឹង និងចូលរូមកម្មវិធីបុណ្យសព កុំបីខាន។
សូមទូលថ្វាយ និងជម្រាបជូនថា ពិធីបុណ្យសពអ្នកម្នាង ឌួង ឌីយ៉ាត កំពុងតម្កល់ធ្វេីបុណ្យតាមគន្លងព្រះពុទ្ធសាសនា នាវត្តបុទុមវតី្ត រាជធានីភ្នំពេញ។ សពអ្នកម្នាង និងបូជានៅ៧ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នានាបរិវេណវត្តបុទុមវត្តី។ សូមញាតិមិត្តជិតឆ្ងាយដែលស្រឡាញ់រាប់អានអ្នកម្នាង និងក្រុមគ្រួសារអញ្ជេីញមកចូលរួមពិធីបុណ្យសពអ្នកម្នាងអោយបានច្រេីនកុះករ។
យ៉ាងណាមិញ គេក៏បាន ឃើញវត្តមាន ព្រះនាងតូចជេន ណាជាសាច់សាលោហិត នាអំឡុងពេល ព្រះសពមកដល់ទីអារាម។ ព្រះនាងទ្រង់ព្រះកន្សែង ពន់ពេកនឹកអាឡោះអាឡ័យ អ្វីដែលធ្លាប់ជួបកាលទ្រង់រស់រាន ទើបពិបាកទប់ចិត្ត ពេលជ្រាបដំណឹង។